Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្ត្រីក្រោមឱវាទ ត្រូវប្រកាន់យកគុណតម្លៃរួមមួយ គឺ “ទុក្ខរបស់អ្នកជំងឺ គឺជាទុក្ខរបស់គ្រូពេទ្យ”

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់ ត្រូវ​ប្រកាន់​យក​គុណ​តម្លៃ​រួម​មួយ គឺ “​ទុក្ខ​របស់​អ្នកជំងឺ គឺជា​ទុក្ខ​របស់​គ្រូពេទ្យ​” ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ទំនុក​ចិត្ត​មក​លើ​សេវា​សុខាភិបាល​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ការ​ធ្វើ​បាឋកថា​ស្ដីពី “​ការរៀបចំ​សេវា​សាធារណៈ​ដោយ​ផ្តោត​លើ​តម្រូវការ​ប្រជាពលរដ្ឋ​” តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ ជូន​ដល់​មន្ត្រី​ក្រោម​ឱវាទ​ក្រសួងសុខាភិបាល កាលពី​រសៀល​ថ្ងៃ​ទី ២៧ កុម្ភៈ លោក​រដ្ឋមន្ត្រី ក៏បាន​លើក​យក​ប្រធានបទ ការ​ផ្តល់​សេវា​សាធារណៈ ដោយ​ផ្តោត​លើ​តម្រូវការ​ប្រជាពលរដ្ឋ​ដែល​ផ្តោត​សំខាន់​ឱ្យ​អ្នក​ផ្តល់​សេវា​សាធារណៈ​ទាំងអស់ ជាពិសេស​អ្នក​ផ្តល់​សេវា​នៅ​តាម​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព យកចិត្តទុកដាក់​រៀបចំ​សេវា​សុខាភិបាល ឱ្យ​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាជន និង​រិះរក​គ្រប់​វិធីសាស្ត្រ ដើម្បី​ធ្វើ​ឱ្យ​អ្នក​មក​ប្រើប្រាស់​សេវា​ទទួល​បាន​បទ​ពិសោធ​ល្អ ពី​សេវា​សុខាភិបាល​សាធារណៈ ដែល​កត្តា​នេះ នឹង​ជំរុញ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ទំនុក​ចិត្ត​មក​លើ​សេវា​សុខាភិបាល​បន្ថែម​ទៀត។

លើស​ពី​នេះ លោក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​នូវ​គុណ​តម្លៃ​រួម​មួយ​សម្រាប់​ស្ថាប័ន​សុខាភិបាល​ទាំងមូល ត្រូវ​ប្រកាន់​យក គឺ “​ទុក្ខ​របស់​អ្នកជំងឺ គឺជា​ទុក្ខ​របស់​គ្រូពេទ្យ​”។ គុណ​តម្លៃ​នេះ ត្រូវ​បាន​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ ទទួល​យក និង​ត្រៀម​យក​ទៅ​អនុវត្ត​ឱ្យ​ទទួល​បាន​ជោគជ័យ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+៨ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម