Connect with us

ព័ត៌មានជាតិ

​អ្នកផលិតអំបិល​ មិនចង់កែប្រែដីស្រែអំបិល ​យកទៅសាងសង់សំណង់អាគារ​ផ្សេងៗ

បានផុស

នៅ

អ្នកផលិតអំបិល​ ​មិនចង់ឱ្យមានការកែប្រែដីស្រែផលិតអំបិលទៅធ្វើអ្វីផ្សេង ​ហើយក៏មិនចង់ឱ្យមាន​សំណង់អាគារ​ស្នាក់​នៅផ្សេងៗ ស្ថិតនៅក្បែរតំបន់ផលិតអំបិលនោះទេ ព្រោះ​ធ្វើឱ្យខូចបរិស្ថាន​សម្រាប់​ផលិតអំបិល។ ​

លោក ប៊ុន ណារិន ប្រធាន​សមាគម​ផលិត​អំបិល​កម្ពុជា ​បានថ្លែងគាំទ្រប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា​កាលពីពេថ្មីៗនេះ ​ដែលសម្ដេចបានណែនាំឱ្យ​មន្ត្រីរាជរដ្ឋាភិ​បាលបន្តការយកចិត្តទុកដាក់ក្នុងការពង្រឹងការគ្រប់គ្រង និងការអភិរក្សដីស្រែអំបិលនៅខេត្តកំពត និង​ខេត្តកែប ដែលជាកេរ្ដិ៍ដំណែលពីដូនតា និងជំរុញការផលិត​អំបិល ដែលរាជរដ្ឋាភិបាលចាត់ទុក​ជាទំនិញ​យុទ្ធសាស្ត្រ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ប៊ុន ណារិនបានគាំទ្រថា៖ «ជាគោលនយោបាយ​ល្អណាស់ ខ្ញុំមិនចង់ឱ្យ​កែប្រែ​ដីទៅធ្វើអ្វីផ្សេង មិនចង់ឱ្យមានសំណង់ស្នាក់នៅ​ ស្ថិតនៅក្បែរតំបន់ផលិតអំបិលនោះទេ ព្រោះ​វា​អាច​ធ្វើឱ្យខូចបរិស្ថានទឹក​ ដី ឬជាតិកខ្វក់សម្រាប់ផលិតអំបិល»។

​បើតាមលោក ប៊ុន ណារិន ការផលិតអំបិលនៅខេត្តកែប និងកំពតឆ្នាំ ២០២៤ នេះ មានស្ថាន​ភាព​ល្អប្រសើរ ​ដោយសារអាកាសធាតុអំណោយផល។

គិតត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ ទិន្នផលប្រមូល​បាន​ប្រ​មាណ ២ ម៉ឺនតោន ហើយនៅរយៈពេល ២ ខែទៀត ដែលអាចមានលទ្ធភាពប្រមូលផល​ ខណៈ​លោក​ដាក់ក្ដីរំពឹងថា ទិន្នផលអាច​នឹង​ទទួល​បានពី ៧ ទៅ ១០ ម៉ឺនតោននៅឆ្នាំនេះ ដែល​ការប្រមូលផលរហូតដល់ដំណាច់ខែមេសា។​

​បច្ចុប្បន្នតម្លៃអំបិលលក់ចេញបានធ្លាក់ចុះមកនៅតម្លៃ ៩.០០០ រៀលក្នុង១ បាវ ដែលមានទម្ងន់ ៥០ គីឡូក្រាម ខណៈកសិករបញ្ជាក់ថា មិនចំណេញច្រើនទេតម្លៃនេះ។​

​យោងតាមរបាយការណ៍​របស់​​​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍​បង្ហាញថា ​នៅក្នុងឆ្នាំ ២០២៣ កម្ពុជាផលិតអំបិលបានជាង ៨ ម៉ឺនតោន (៨​១​.​១​៥​៤​) កើន​ឡើង​ ​១​៤​៨​.​៩​ ​ភាគរយ​​ធៀប​នឹង​ចំនួន​ ​៣​២​.​៩​០​០​ ​តោន​ក្នុង​ឆ្នាំ​២​០​២​២​។

របាយការណ៍ដដែលបង្ហាញថា ផ្ទៃដីផលិតអំបិលនៅកម្ពុជាមានចំនួន ៣,៩៨៧.៣៥ ហិកតា ក្នុងនោះនៅខេត្តកំពត ៣ ៤៨៩.៤៨ ហិកតា និងខេត្តកែប ៤៩៧.៨៧ ហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម