ព័ត៌មានជាតិ
ឆ្នាំ២០២៣ កម្លាំងក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌជាង ៣ពាន់ករណី
ឆ្នាំ២០២៣ កន្លងទៅ កងកម្លាំងមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ៣ ១៦៣ករណី ក្នុងចំណោមបទល្មើសជាង ៣ ៥០០ករណី ដោយបានឃាត់ខ្លួនជនសង្ស័យជាង ៥ពាន់នាក់នៅទូទាំងប្រទេស។ បើ ធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ មានការកើនឡើងបទល្មើសចំនួន ៧៤១លើក ស្មើ ២៧ភាគរយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/20-edited.jpg)
នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧត្ដមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានថ្លែងថា សភាពការណ៍បទល្មើសព្រហ្មទណ្ឌ នៅតែមានភាពស្មុគស្មាញ និងមាននិន្នាការកើនឡើងនៅក្នុងឆ្នាំ២០២៣។ លោក ថា បទល្មើស ដែលបាននិងកំពុងកើតឡើងគួរឱ្យកត់សម្គាល់ គឺបទល្មើស លួច ឆក់ ប្លន់ ការចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសជួញដូរមនុស្សលើគ្រប់ទម្រង់ បទល្មើសឆបោកតាមអនឡាញ បទល្មើសបច្ចេកវិទ្យា និងសកម្មភាពក្មេងទំនើង។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-1574-edited.png)
បើតាមការបញ្ជាក់របស់លោកឧត្ដមសេនីយ៍ឯក ផាត សុផានិត បទល្មើសព្រហ្មទណ្ឌមានចំនួន ៣ ៥១១លើក បានកើន ៧៤១លើក ស្មើ ២៧ភាគរយ ដែលក្នុងនោះ បទឧក្រិដ្ឋ ៦៦៨លើក និងបទមជ្ឈិម ២ ៨៤៣លើក។ ឧត្ដមសេនីយ៍ឯក បញ្ជាក់បន្ថែមថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌ ដែលកើតមានឡើងនេះ សមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបានចំនួន៣ ១៦៣ករណី ស្មើ ៩០ភាគរយ ឃាត់ខ្លួន ៥ ០៩០នាក់ (មានផ្ទុកសារធាតុញៀន ១ ៦៧០នាក់ ស្មើ ៣៣ភាគរយ) ក្នុងនោះ បទឧក្រិដ្ឋ ៦០៥ករណី ឃាត់ខ្លួន ១ ០៦៥នាក់ និងបទមជ្ឈិម ២ ៥៥៨ករណី ឃាត់ខ្លួន ៤ ០២៥នាក់ និងបានអនុវត្តដីកាឆ្នាំចាស់សរុប ១៧០ដីកា មានមនុស្ស ១៦៨នាក់។
ពាក់ព័ន្ធការបង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវបានលោកឧត្ដមសេនីយ៍ឯក ផាត សុផានិត បញ្ជាក់ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ គឺមានចំនួន ៧ ០៦២ករណី ឃាត់ខ្លួន ១៧ ៣៦៣នាក់ (ស្រី ១ ០៥៨នាក់ ជនបរទេស ៤៤១នាក់ ក្នុងចំណោម១៥សញ្ជាតិ) និងអនុវត្តដីកាបាន ៤៦៥ដីកា ឃាត់ខ្លួនបាន ៤៤៥នាក់ ស្រី ១៦នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-1575-edited.png)
ដោយឡែក សកម្មភាពបង្ក្រាបក្រុមក្មេងទំនើង គឺកើតមានឡើងបាន ១ ៣៧៦ករណី ឃាត់ខ្លួន ៣ ៣២៣នាក់ ក្នុងនោះ កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ទន្ទឹមនេះ ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបាន ១ ៧៨៦ករណី ឃាត់ខ្លួន ៣ ១៥៥នាក់ ដែលក្នុងនោះ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ១៦៥ករណី និងអនុវត្តវិធានការរដ្ឋបាល ១ ៦២១ករណី៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ