Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​ជប៉ុន ផ្ដល់​គ្រឿង​ឥស្សរិយយស​ដល់​បុគ្គល​ឆ្នើម​កម្ពុជា

បានផុស

នៅ

​បុគ្គល​ឆ្នើម​របស់​កម្ពុជា​ម្នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន ប្រកាស​ផ្ដល់​គ្រឿង​ឥស្សរិយយស​ សម្រាប់​រដូវ​ស្លឹក​ឈើ​ជ្រុះ ឆ្នាំ២០២០​ ។

ក្នុង​សេចក្ដី​ប្រកាស​របស់​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅថ្ងៃទី៣ ខែ​វិច្ឆិកា ឆ្នាំ២០២០ នេះ ទីស្ដីការគណៈរដ្ឋមន្ត្រី នៃ​រដ្ឋាភិបាល​ជប៉ុន បាន​ប្រកាស​ឈ្មោះ អ្នក​ដែល​ត្រូវ​ទទួល​គ្រឿង​ឥស្សរិយយស​​ ដល់​បុគ្គល​ឆ្នើម ដើម្បី​ទទួល​ស្គាល់​ការ​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​សាធារណៈ ​ជាតិ និង​សមិទ្ធផល​ ដ៏​លេចធ្លោ​​​ក្នុង​វិស័យ​ផ្សេង​ៗ​ទៀត ​​ក្នុង​សង្គម​។

​ស្ថានទូត​ជប៉ុន បាន​ឲ្យ​ដឹង​ថា លោក​បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង ជា​អតីត​ប្រធាន និង​សាស្ត្រាចារ្យ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា នឹង​ទទួល​គ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជា​ការ​ទទួល​ស្គាល់ ការចូលរួម​វិភាគទាន​របស់​លោក ក្នុង​កិច្ចការ​ជំរុញ​នៃ​ការ​ផ្លាស់​ប្ដូរ​ផ្នែក​សិក្សា​ស្រាវជ្រាវ និង​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ជប៉ុន និង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្ថានទូត​ជប៉ុន បាន​លើកឡើង​ដែរ​ថា លោក បណ្ឌិតសភាចារ្យ ស៊ន សំណាង បាន​ចូលរួម​ចំណែក​ក្នុង​ការ​បណ្ដុះបណ្ដាល​មន្ត្រី​ការទូត​របស់​ស្ថានទូត​ជប៉ុន ដែល​ជា​អ្នក​ជំនាញ​ភាសា​ខ្មែរ តាម​រយៈ​ការ​ផ្ដល់​ឲ្យ​ស្នាក់​នៅជាមួយក្រុមគ្រួសាររបស់លោក និងឱកាសផ្សេងទៀត ដើម្បីឱ្យ​មន្ត្រី​ទាំងនោះ មានការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​វប្បធម៌ និង​សង្គម​កម្ពុជា។

យ៉ាងណាក៏ដោយ ស្ថានទូត​ជប៉ុន នៅ​មិនទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​ប្រគល់​នៅ​ឡើយ​ទេ ប៉ុន្តែ​បាន​អះអាង​ថា ពិធី​ប្រគល់​គ្រឿងឥស្សរិយយស នឹង​រៀបចំ​ឡើង​នៅ​ពេល​ខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម