ព័ត៌មានជាតិ
លោកស្រី អ៊ាត សោភា ត្រូវបញ្ចប់តួនាទីពីតំណាងអចិន្ត្រៃយ៍កម្ពុជានៅ UN ដោយត្រូវមកកាន់ជារដ្ឋលេខាធិការ
ក្រោយបំពេញបេសកកម្មការទូតប្រមាណជាង ១ឆ្នាំ នៅទីក្រុងញូវយ៉ក នៅពេលនេះ លោកស្រី អ៊ាត សោភា ត្រូវបានបញ្ចប់តំណែងពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកាណាដា និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ដោយត្រូវជំនួសមកវិញនូវតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស។

មាត្រា១ នៃព្រះរាជក្រឹត្យ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក អ៊ាត សោភា ពីឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងប្រចាំប្រទេសកាណាដា ដែលមាននិវេសនដ្ឋាននៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ឱ្យចូលប្រទេសវិញ។
មាត្រា២ នៃព្រះរាជក្រឹត្យដដែលនេះ បានត្រាស់បង្គាប់តែងតាំងមុខតំណែងលោកស្រី អ៊ាត សោភា ជារដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកស្រី អ៊ាត សោភា ត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសកាណាដា និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ កាលពីចុងឆ្នាំ២០២២ ដែលមុនការតែងតាំងនេះ លោកស្រី ក៏ធ្លាប់មានតំណែងជារដ្ឋលេខាធិការក្រសួងការបរទេសដែរ។ លោកស្រី អ៊ាត សោភា គឺជាអ្នកការទូតស្រ្តីចាស់វស្សាមួយរូប ដែលបានចាប់ផ្ដើមបម្រើការងារជាមន្ត្រីការិយាល័យព័ត៌មាននៃក្រសួងការបរទេស តាំងពីឆ្នាំ១៩៨៥។
ជាមួយគ្នានេះ លោកស្រី ធ្លាប់បានកាន់តំណែងជាអនុរដ្ឋលេខាធិការ ធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ អស់រយៈពេលប្រមាណ៣ឆ្នាំ និងធ្លាប់ធ្វើជានាយកខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ