Connect with us

ព័ត៌មានជាតិ

ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី លើកសំណើចំនួន ៣ ជំរុញការធ្វើ​ពាណិជ្ជកម្មជាមួយកម្ពុជា

បានផុស

នៅ

នៅ​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា-ម៉ាឡេស៊ី នា​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ ប្រធាន​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជាតិ​ម៉ាឡេស៊ី បាន​លើក​ឡើង​សំណើ​ ៣ សំដៅ​ជំរុញ​ដល់​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​ រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​មួយ​កម្រិត​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​ ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ឆ្លៀត​ឱកាស​ចូល​រួម​វេទិកា​ធុរកិច្ច​កម្ពុជា-ម៉ាឡេស៊ី ដែល​ត្រូវ​បាន​រៀប​ចំឡើង​ដោយ សភា​ពាណិជ្ជកម្ម​កម្ពុជា សភា​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​នៅ​កម្ពុជា និង​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ជាតិ​ម៉ាឡេស៊ី ដែល​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំង​ពីរ និង​​តំណាង​ពី​ស្ថាប័ន​ពាក់ព័ន្ធ​សរុប ជាង​៤០០នាក់​​។

ឆ្លៀត​ក្នុង​ឱកាស​នោះ ដើម្បី​ជំរុញ​ឲ្យ​ពាណិជ្ជកម្ម​ទ្វេភាគី​ រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​រីកចម្រើន​ថែម​ទៀត ប្រធាន​សភា​ពាណិជ្ជកម្ម​ម៉ាឡេស៊ី បាន​លើក​សំណើ ៣ ជូន​សម្តេច​ធិបតី។ ទី​មួយ-គម្រោង​តំបន់ សេដ្ឋកិច្ច​ពិសេស​កម្ពុជា-ម៉ាឡេស៊ី សម្រាប់​វិស័យ​​បច្ចេកវិទ្យា​ជាន់​ខ្ពស់ ទីពីរ-គម្រោង​អភិវឌ្ឍន៍​ជំនាញ​ផ្នែក​បច្ចេកវិទ្យា និង​ទីបី​-គម្រោង​រៀបចំ​ប្រព័ន្ធ​អេកូឡូស៊ី​ផ្នែក​ឧស្សាហកម្ម​អាហារ​ហាឡាល់។

ជា​ការ​ឆ្លើយ​តបទៅនឹងសំណើលើកឡើងខាងលើរបស់ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែង​ស្វាគមន៍ និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​គម្រោង​ទាំង ៣ នេះ ព្រម​ទាំង​បាន​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​សហការ​គ្នា​រៀបចំ​គម្រោង​ទាំង នេះ​ឲ្យ​បាន​លឿន ពោល​គឺក្នុងឆ្នាំ២០២៤ នេះ​តែ​ម្តង។

ទន្ទឹមនោះ សម្តេច​នាយករដ្ឋមន្ត្រី​ក៏​បាន​អញ្ជើញ​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជាតិ​ម៉ាឡេស៊ី និង​សភា​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​នៅ​កម្ពុជា ដើម្បី​ចូលរួម​លើក​កម្ពស់​ទំនាក់​ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ជំរុញ​កាលានុវត្ត​ភាព​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ​ និង​បាន​គូស​បញ្ជាក់​អំពី​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​កត្តា​សុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពអំណោយផលនៃច្បាប់ វិនិយោគ ព្រមទាំង​គោលនយោបាយគាំពារ និងលើកទឹកចិត្តនានា​។

គួរបញ្ជាក់ថា បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ីក្នុងឆ្នាំ ២០២៣ មានទំហំជាង ៦៣២ លានដុល្លារ កើនឡើងជិត ២ ភាគរយ ធៀបនឹងឆ្នាំ ២០២២។ ក្នុងនោះកម្ពុជានាំចេញទៅម៉ាឡេស៊ីបានជាង ១០០ លានដុល្លារធ្លាក់ចុះជាង ៦ ភាគរយ ខណៈម៉ា​ឡេស៊ី​នាំចូលមកកម្ពុជា​មានទំហំជាង ៤៩០ លានដុល្លារកើនឡើង ១.៦ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

មេដឹកនាំ​អារ៉ាប់​កំណត់​យក​លើផែនការកសាង​ហ្គាហ្សាឡើងវិញ ផ្ទុយសំណើ​ត្រាំ​

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

​​ជំនួប​កំពូល​ ត្រាំ-ពូទីន​នឹ​ង​ផ្សព្វផ្សាយភ្លាម​ ពេល​​​កំណត់​ជាក់​លាក់​​​​​

ព័ត៌មានជាតិ៦០ នាទីutes មុន

ក្រសួងការងារ ៖ ខេត្តកំពង់ឆ្នាំងមានតម្រូវការកម្លាំងពលកម្មជាង ១ ម៉ឺន ៦ ពាន់កន្លែង ច្រើនជាងគេនៅទូទាំងប្រទេស

ព័ត៌មានជាតិ១ ម៉ោង មុន

កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះសួរសុខទុក្ខស្ត្រីឆ្លងទន្លេ ក្នុងទិវាជាតិសុខភាពមាតា ទារក និង កុមារ

ព័ត៌មានជាតិ១ ម៉ោង មុន

ចម និម្មល៖​​ការគិតគូរអំពីដំណោះស្រាយនៃខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ាគឺសំខាន់សម្រាប់ជំរុញការនាំចេញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម