ព័ត៌មានជាតិ
ក្រសួងការងារ បង្ហាញក្រុមហ៊ុនជ្រើសរើស និងបញ្ជូនពលករខ្មែរស្របច្បាប់ ទៅក្រៅប្រទេស ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់
ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ពីការជ្រើសរើស និងបញ្ជូនពលករខ្មែរដោយស្របច្បាប់ និងជៀសវាងការចាញ់បោកក្រុមមេខ្យល់ តាមរយៈទីភ្នាក់ងារ ឬ ក្រុមហ៊ុនខុសច្បាប់នានា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញការផ្សព្វផ្សាយជាផ្លូវការពីទីភ្នាក់ងារជ្រើសរើសឯកជន ដែលទទួលបានការអនុញ្ញាតឱ្យជ្រើសរើសបណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅតាមបណ្តាប្រទេសនានា មានដូចជាប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី ហុងកុង អារ៉ាប់ប៊ីសាអូឌីត គុយវ៉ែត និងរដ្ឋកាតាជាដើម។
ការប្រកាសផ្សព្វផ្សាយនេះ ជាព័ត៌មានដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមតំបន់ព្រំដែន ដែលចង់ទៅបម្រើការងារនៅប្រទេសនានា ដូចជា ៖
១-ប្រទេសថៃ គឺមានទីភ្នាក់ងារស្របច្បាប់ចំនួន ៩៧ ។ ពលរដ្ឋ អាចចូលទៅឆែកមើលឈ្មោះក្រុមហ៊ុនទាំងនេះតាមរយៈតំណភ្ជាប់ខាងក្រោមនេះ ៖
ទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករខ្មែរទៅប្រទេសថៃ
២-ប្រទេសម៉ាឡេស៊ី មានទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករខ្មែរស្របច្បាប់ ចំនួន ៩៥។ ពលរដ្ឋ អាចចូលទៅឆែកមើលឈ្មោះក្រុមហ៊ុនទាំងនេះ តាមរយៈតំណភ្ជាប់ ខាងក្រោមនេះ ៖
ទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករខ្មែរទៅប្រទេសម៉ាឡេស៊ី
៣-សម្រាប់ប្រជាពលរដ្ឋដែលមានបំណងចង់ទៅបម្រើការងារនៅតាមបណ្តាប្រទេសផ្សេងៗ ទៀត ដូចជា ប្រទេសជប៉ុន សិង្ហបុរី ហុងកុង អារ៉ាប់ប៊ីសាអូឌីត គុយវ៉ែត និងរដ្ឋកាតា ដោយស្របច្បាប់ សូមចូលមើលទីភ្នាក់ងារជ្រើសរើស និងបញ្ជូនពលករខ្មែរ តាមរយៈតំណភ្ជាប់ខាងក្រោម ៖
ជប៉ុន សិង្ហបុរី ហុងកុង អារ៉ាប់ប៊ីសាអូឌីត គុយវ៉ែត រដ្ឋកាតា។
សូមបញ្ជាក់ថា រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយណាដែលពុំមានឈ្មោះក្នុងបញ្ជីខាងលើនេះ គឺចាត់ទុកថាជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់ ដូច្នេះសូមសាធារណជនរាយការណ៍ជាបន្ទាន់ មកកាន់លេខទូរស័ព្ទ ០១៥ ៧៨៦ ៩៨៨ និងទំនាក់ទំនងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំង ២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការងារ ឬ ពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុនដែលមាននៅក្នុងគេហទំព័ររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ https://www.mlvt.gov.kh។
ជាការកត់សម្គាល់ ក្រៅតែពីការជូនដំណឹងពីការជ្រើសរើសទីភ្នាក់ងារ ដើម្បីទទួលបានការធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ហើយនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏តែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់ពលករខ្មែរដែលបម្រើការងារនៅក្រៅប្រទេសផងដែរ។ ជាក់ស្ដែងកន្លងមក ប្រមុខរាជរដ្ឋាភិបាល តែងតែអញ្ជើញជួបសំណេះសំណាលជាមួយពលករខ្មែរ នៅតាមបណ្តាប្រទេសនានាដោយផ្ទាល់ និងបានរៀបចំកម្មវិធីនានាដូចជា អាហារសាមគ្គី និងការជួបជុំសប្បាយរីករាយក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរជាដើម ដើម្បីបង្ហាញពីភាពស្និទ្ធស្នាលប្រៀបបីដូចជាឪពុកម្ដាយ នឹករលឹកដល់កូនៗ ដែលបានចេញមកធ្វើការនៅក្រៅប្រទេសយ៉ាងដូច្នេះដែរ៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?