Connect with us

ព័ត៌មានជាតិ

​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់ គេច​ផុត ពី​កណ្ដាប់​ដៃ​ជន​ល្មោភកាម ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ

បានផុស

នៅ

ជន​ល្មោភកាម​ម្នាក់ ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ (​លើ​អនីតិជន​អាយុ​០៤​ឆ្នាំ​)​ ត្រូវ​ម្តាយ​ក្មេង​រងគ្រោះ​ប្តឹង​ប៉ូលិស​ឲ្យ​ឃាត់ខ្លួន ​កាលពី​វេលា​ម៉ោង​១៦ និង​៣០​នាទី ​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ក្នុងករណីនេះ ឈ្មោះ ប្រាក់ ព្រែក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះជួល​កន្លែងកើតហេតុ​ខាងលើ​។ ចំណែក​ជន​រងគ្រោះ ឈ្មោះ ស ណ ភេទ​ស្រី អាយុ​០៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កុមារ មាន​ទីលំនៅ​បច្ចុប្បន្ន​កន្លែង​កើតហេតុ​ខាងលើ​។ សម្ភារៈ​បន្សល់ទុក ១.​អាវ​ក្រណាត់​ពណ៌​ក្រហម ស​ដៃ​វែង​ចំនួន​០១ និង​ខោ​យឺត​ជើង​ខ្លី ពណ៌​ទឹកក្រូច​ចំនួន​០១​។

​ប្រភព​ព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​កំពុង​សម្រាក​នៅ​ក្នុង​បន្ទប់​ជួល​ជា​ម្ដាយ​ឈ្មោះ មាន សុខ​ហេង បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​សុំ​ប្រាក់​ពី​ម្ដាយ​ចំនួន​១០០០​រៀល ដើម្បី​ទៅ​ទិញ​នំ​ ដែល​លក់​នៅ​ក្បែរ​បន្ទប់​ជួល​។ ពេល​បាន​ប្រាក់​ជនរងគ្រោះ​ ក៏បាន​រត់ទៅ​រក​ឈ្មោះ​ខ្មៅ​(​ជា​កូនស្រី​ជនសង្ស័យ​) ដែល​ស្នាក់នៅ​បន្ទប់​កន្លែង​កើតហេតុ ពេលទៅដល់​ក៏បាន​ឃើញ​ជនសង្ស័យ​កំពុង​សម្រាក​នៅ​ក្នុង​បន្ទប់ រួច​សួរ​ជនសង្ស័យ​ថា ពូ​ខ្មៅ​នៅ​ឬ​អត់​? ជនសង្ស័យ​ក៏​ឆ្លើយថា មិន​នៅទេ ភ្លាមនោះ​ជនសង្ស័យ​ក៏​ស្ទុះ​ចូល​ទៅ​ចាប់​ទាញ​ជនរងគ្រោះ​ផ្ដួល​ផ្ងារ​ទៅលើ​ពូក បំណង​ធ្វើ​សកម្មភាព​រំលោភ ប៉ុន្តែ​ជនរងគ្រោះ​ខំ​រើ​បម្រាស់ និង​ស្រែកយំ ហើយ​អ្នកជិតខាង​ក៏​ឮ​រត់​មក​មើល​ឃើញ ក៏​ស្រែក​ឆោឡោ​ឡើង ឮ​ដូច​នោះ​ជនសង្ស័យ​ក៏បាន​ប្រលែង​ដៃ ជនរងគ្រោះ​ក៏​រត់​ចេញពី​បន្ទប់​(​កន្លែងកើតហេតុ​) ដល់​មាត់ទ្វារ ជួប​នឹង​ម្ដាយ​ក៏បាន​រៀបរាប់​រឿងហេតុ​ប្រាប់​ម្ដាយ ហើយ​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​ព្នៅ និង​ដាក់​ពាក្យបណ្ដឹង​តែម្ដង​។ ភ្លាម​នោះ​កម្លាំង​យើង​ក៏​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ខាងលើ យក​មក​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន ក្នុង​ទឹកនោម​ជា​លទ្ធផល​វិជ្ជមាន​(​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)​។

​ឆ្លងតាម​ការស្រាវជ្រាវ​របស់​កម្លាំង​សមត្ថកិច្ច​យើង ពាក្យបណ្ដឹង ស្ដាប់​ការ​បំភ្លឺ វត្ថុតាង​ចាប់​យក​ចម្លើយសារភាព​របស់​ជន​សង្ស័យ​ថា ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ករណី​ដូច​ខាង​លើ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​០១​នាក់​ខាងលើ ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទ៖ ឧ​ត្ត​រ៉ា

សូមចុចអាន៖ ​វាយប្លន់ក្នុង​ផ្សារទំនើប​ ស៊ីធីម៉ល ត្រូវសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២ ម៉ោង មុន

ក្មេងស្រី២៩នាក់ ទទួលបានពានរង្វាន់ពីការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ស្រុកសំឡូត
ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

Sokha Hotels

ព័ត៌មានពេញនិយម