Connect with us

ព័ត៌មានជាតិ

ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ ប្រជាជនគ្រប់មជ្ឈដ្ឋាននៅតែមានជំនឿចិត្តចំពោះប្រធានគណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង១៦ផែន លើកឡើងថា ប្រជាជនខ្មែរគ្រប់មជ្ឍដ្ឋាននៅតែមានជំនឿចិត្តយ៉ាងមុះមុតចំពោះប្រធានគណបក្សប្រជាជនកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ដោយស្តែងឡើងតាមរយៈការបោះឆ្នោតសកល និង អសកល ដែលគណបក្សប្រជាជនកម្ពុជា តែងទទួលបានជោគជ័យគ្រប់ការបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សំណាង តំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង១៦ផែន បានលើកឡើងថា កម្ពុជា មុននឹងមានថ្ងៃនេះ បានឆ្លងកាត់ភាពលំបាកច្រើនរាប់មិនអស់ ស្ទើរតែបាត់បង់ប្រទេស ខណៈប្រជាជន ត្រូវបានសម្លាប់រង្គាលក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោក ថា បើគ្មានការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងច្បាស់លាស់របស់ប្រធានគណបក្សប្រជាជាជនកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នោះទេ មកទល់បច្ចប្បន្ននេះ កម្ពុជាអាចនឹងបន្តជោគជាំទៅដោយភ្លើងសង្គ្រាម គ្មានថ្ងៃផ្សះផ្សា និងសមាហរណកម្មបាននោះឡើយ។

លោក ហេង សំណាង សង្កត់ធ្ងន់ថា សករាជតេជោ គឺជាតឹកតាងមួយសម្រាប់កូនខ្មែរគ្រប់ជំនាន់ចងចាំ មិនអាចបំភ្លេច ហើយគុណូបការៈដ៏ថ្លៃថ្លា និងការលះបង់ដ៏មហាធំធេងរបស់សម្តេចតេជោ ចំពោះស្នាដៃដ៏ឧដុង្គឧត្តមជាច្រើនដែលឥតគណនាបាន ពិសេសការលះបង់ទាំងកម្លាំងកាយចិត្ត ប្រកបដោយគតិបណ្ឌិត ដើម្បីប្តូរយកនូវសន្តិភាព សិទ្ធរស់រានមានជីវិត និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។ 

ដោយឡែក ស្តែងចេញតាមរយៈការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កន្លងទៅ និងការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ បានបង្ហាញឱ្យឃើញច្បាស់ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានបន្តទទួលជោគជ័យសម្រាប់ការបោះឆ្នោតនេះ ដែលជាលទ្ធផលទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ហេង សំណាង តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាត់ទុកថា ប្រជាជនគ្រប់មជ្ឈដ្ឋាន មានជំនឿជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលមានដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលជាគន្លឹះ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍធនធានសេដ្ឋកិច្ចកម្ពុជា ប្រកបដោយ ចីរភាព សំដៅបន្តធានាបានសមិទ្ធផលនានា និងសុខ សន្តិភាពរបស់កម្ពុជាជានិរន្តន៍។

ជាថ្មីម្តងទៀត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការ សមាគម ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដើម្បីទទួលបានឱកាសអភិវឌ្ឍន៍សង្គមជាតិរួមគ្នាឱ្យកាន់តែរីកចម្រើនជឿនលឿនបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៩ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម