ព័ត៌មានជាតិ
វត្តកល្យាណីកំពុងស្វែងរកសប្បុរសជនខណៈ នេនៗកំពុងសិក្សានិងស្នាក់នៅជិត១០០អង្គ
បាត់ដំបង ៖ វត្តកល្យាណី (ហៅវត្តទួលត្នោតជុំ) គឺជាវត្តមួយក្នុងចំណោមវត្តជាច្រើនក្នុងខេត្តបាត់ដំបង ហើយក៏ជាវត្តមួយដែលទើបនឹងកើតឡើងផងដែរ ដែលស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង។
បើតាមសង្ឃដីកា របស់ព្រះចៅអធិការព្រះនាម អ៊ឹប សៅរិន ដែលបច្ចុប្បន្នមានព្រះជន្ម ២៩ ព្រះវស្សា បានឲ្យដឹងថា បច្ចុប្បន្នព្រះសង្ឃសរុបមាន៧៤អង្គ ដែលក្នុងនោះមាននេនតូចៗដែលមានព្រះជន្មចាប់ពី១០ ទៅ ១៦វស្សាគឺមានរហូតដល់ 90% ដែលភាគច្រើនមកពីខេត្តក្បែរខាងដោយឡែកក្នុងខេត្តបាត់ដំបង គឺមានចំនួនតិចប៉ុណ្ណោះក្នុងនោះគឺព្រះសង្ឃបានមកស្នាក់នៅនិងមកសិក្សាសាលាបាលី(ពុទ្ធិក:) ដែលបច្ចុប្បន្ននៅក្នុងទីអារាមមានត្រឹមថ្នាក់បឋមប៉ុណ្ណោះគឺថ្នាក់ទី១ ទី២ និងទី 3 សម្រាប់សង្ឃអង្គណាដែលរៀនសាលាបាលីចប់នៅទីនោះគឺត្រូវបន្តទៅរៀននៅសាលាពុទ្ធិកៈក្នុងវត្តពោធិវាល។
ព្រះចៅអធិការមានសង្ឃដីកាបន្តថា ទីអារាមនេះបានក៏កើតឡើងនៅឆ្នាំ 1995 ដោយកាលនោះមានតែអាស្រមប៉ុណ្ណោះក្រោយមកដោយសារតែមានការខិតខំប្រឹងប្រែងពីសង្ឃទាំងអស់នឹងពីសប្បុរសជនមួយចំនួនទើបបានក្លាយជាវត្តអារាមនាឆ្នាំ២០១៥។
បើទោះបីជាបច្ចុប្បន្នទីតាំងនេះបានក្លាយជាវត្តអារាមក៏ដោយប៉ុន្តែនៅមានកង្វះខាតច្រើនដូចជាផ្ទៃដីមានទំហំតូចរកទីតាំងសម្រាប់សាងសង់សាលាឱ្យនេនមិនបានដែលបច្ចុប្បន្ននេះបន្ទប់រៀនត្រូវបានសាងសង់នៅពីលើសាលាឆាន់ ដោយឡែកទីស្នាក់អាស្រ័យរបស់សង្ឃក៏មានការពិបាកដោយសារមាននេនច្រើនដូច្នេះត្រង់ណាដែលមានចន្លោះប្រហោងដូចជានៅខាងលើប្រាង្គ តាមសំយ៉ាបកុដិ ឬក្បែររបងឲ្យតែអាចប្រក់ដំបូលបានគឺត្រូវតែធ្វើដើម្បីឲ្យនេនបានជ្រកកោននិងបានសិក្សាសាលាធម៌នៅទីនេះ។
បច្ចុប្បន្នកិច្ចវត្ត (ការងារប្រចាំថ្ងៃ) គឺព្រឹកឡើងក្រោយពីឆាន់យាគូរួចមកមែនត្រូវចូលរៀនក្នុងសាលាពេលចេញពីរៀនត្រូវចេញទៅបិណ្ឌបាត លុះពេលរសៀលក្រោយងើបពីសឹងត្រូវចូលរៀនបន្ត។
ដោយឡែកស្ត្រីវ័យចំណាស់ម្នាក់ដែលជាចុងភៅធ្វើចង្ហាន់ប្រគេនលោកប្រចាំថ្ងៃនៅក្នុងទីអារាមនេះបានបញ្ជាក់ថា បើសរុបអាហារទាំងពីរពេលរបស់ព្រះសង្ឃទាំង៧៤អង្គនេះគឺក្នុងមួយថ្ងៃអស់អង្ករមួយការ៉ុងត្រឹមដោយឡែកនៅចំណាយទៅលើម្ហូបបន្ថែមទៀតដូច្នេះនៅមានការខ្វះខាតច្រើនសម្រាប់ការផ្គត់ផ្គង់ស្បៀងអាហារប្រចាំថ្ងៃ។
ជាចុងក្រោយព្រះចៅអធិការព្រះនាម អ៊ឹប សៅរិន ក៏បានធ្វើការអំពាវនាវដល់ពុទ្ធបរិស័ទនិងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសករុណាជួយឧបត្ថម្ភទៅតាមសទ្ធាជ្រះថ្លាព្រោះក្រៅពីអាហាររបស់ព្រះសង្ឃគឺវត្តត្រូវការកសាងព្រះវិហារ បន្ទប់រៀន កន្លែងស្នាក់នៅរបស់ព្រះសង្ឃ(កុដិ) ពិសេសគឺផ្ទៃដីដែលកំពុងតូចចង្អៀតសម្រាប់កសាងធនធានមនុស្សនិងព្រះសង្ឃដែលកំពុងសិក្សាទាំងវ័យក្មេងៗផងដែរ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់