ព័ត៌មានជាតិ
អភិបាលរងខេត្តកោះកុង ជំរុញឱ្យមានការផ្សព្វផ្សាយគាំទ្រទិន្នផលនេសាទរបស់ប្រជាសហគមន៍
កោះកុង ៖ លោកស្រីអភិបាលរងខេត្តកោះកុង បានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយគាំទ្រពីទិន្នផលនេសាទរបស់ប្រជានេសាទក្នុងសហគមន៍ពាមក្រសោប ស្រុកមណ្ឌលសីមា។
ប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោយពិនិត្យទីតាំងចិញ្ចឹមធនធានជលផលរបស់ប្រជាសហគមន៍ លោកស្រី អ៊ី នារីនេត អភិបាលរងខេត្ត លើកឡើងថា ទិន្នផលសមុទ្រ រួមមាន ខ្យងចំពុះទា ខ្យងតាដិត ត្រីតុកកែ ត្រីស្ពុង និងគ្រែងឈាម ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា គឺសុទ្ធតែចិញ្ចឹមបែបលក្ខណធម្មជាតិពិតៗ។
ដូច្នេះលោកស្រីអភិបាលរងខេត្ត លើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយគាំទ្រពីទិន្នផលដែលកំពុងមានតាមបណ្តាញសង្គម ព្រមទាំងនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានផងដែរ ដើម្បីជួយទិញទិន្នផលប្រជានេសាទកាន់តែច្រើន ក្នុងន័យផ្តល់ប្រាក់ចំណូលជូនពួកគាត់។
កន្លងទៅ លោក សៀក សាប៊ុន និងអ្នកស្រី គា ស្រី តំណាងប្រជាសហគមន៍ពាមក្រសោប បានឱ្យដឹងថា ឆ្នាំនេះ ខ្យងចំពុះទារបស់ពួកគាត់លក់មិនដាច់ដូចឆ្នាំមុនៗទេ ព្រោះឈ្នួញថៃ មិនបានមកទិញ ខណៈនៅប្រទេសថៃមានខ្យងនេះដែរ។ ការគ្មានឈ្នួញមកទិញបានធ្វើឱ្យពួកគាត់ខាតបង់ទុនពីការចិញ្ចឹមខ្យងយ៉ាងខ្លាំង ខណៈសព្វថ្ងៃប្រមូលលក់ក្នុងតម្លៃ១គីឡូក្រាម៥០០រៀលប៉ុណ្ណោះ ធៀបនឹងឆ្នាំទៅបាន១គីឡូក្រាមថ្លៃ១៥០០រៀលឡើងទៅ។
តំណាងប្រជាសហគមន៍ ក៏អំពាវនាវដល់ក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធជួយរកទីផ្សារលក់ខ្យងចំពុះទារបស់ពួកគាត់ បើពុំដូច្នេះទេ ពួកគាត់ច្បាស់ជាក្ស័យធនលើកមានកម្លាំងចិត្តបន្តចិញ្ចឹមទៀតហើយ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ