Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាលណែនាំឲ្យបង្កើនទប់ស្កាត់ និងផ្សព្វផ្សាយវិធីបង្ការជំងឺគ្រុនឈាមជូនពលរដ្ឋតាម​សហគមន៍

បានផុស

នៅ

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់មន្ត្រីត្រូវបង្កើនទប់ស្កាត់ និងផ្សព្វផ្សាយវិធីបង្ការជំងឺគ្រុនឈាមជូនដល់ពលរដ្ឋតាមសហគមន៍ ខណៈបច្ចុប្បន្ននេះអត្រាជំងឺគ្រុនឈាមកំពុងមានកំណើនគួរឱ្យព្រួយបារម្ភ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តកាលពីរសៀលថ្ងៃទី២៨កុម្ភៈ លោករដ្ឋមន្ត្រីបានជំរុញឱ្យបន្តប្រុងប្រយ័ត្ននូវបញ្ហាជំងឺគ្រុនឈាមដែលកំពុងនៅជាការប្រឈមដោយត្រូវបន្តយុទ្ធនាការទប់ស្កាត់ការចម្លងជំងឺនេះ និងផ្សព្វផ្សាយវិធីបង្ការការពារការឆ្លងរាលដាលជូនប្រជាពលរដ្ឋតាមសហគមន៍។ លោករដ្ឋមន្ត្រីបានបន្តថា ចំណែកបញ្ហាជំងឺគ្រុនចាញ់ នៅគ្រប់បណ្តារាជធានី-ខេត្តត្រូវព្យាយាមកាត់ផ្តាច់ខ្សែចង្វាក់ចម្លងនៃជំងឺដើម្បីឈានទៅលុបបំបាត់ឱ្យអស់ក្នុងឆ្នាំ២០២៥ខាងមុខនេះ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្របានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ថ្ងៃទី២៦កុម្ភៈ ឆ្នាំ២០២៤ នៅទូទាំងប្រទេសមានករណីជំងឺគ្រុនឈាមចំនួន២៦៣៤ករណី មិនមានអ្នកស្លាប់ទេ​ កើនឡើងជិត៤ដងបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីដើមឆ្នាំ២០២៣ ដែលមានចំនួន៦៧៧ករណី ក្នុងនោះស្លាប់២ករណី។

នៅអង្គប្រជុំនោះដែរ លោករដ្ឋមន្រ្តី បានរំលឹកអំពីអនុសាសន៍ចំនួន១៧ចំនុចដែលបានលើកឡើងសម្រាប់អង្គភាពផ្តល់សេវាសាធារណៈក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋក៏ដូចជាបានរំលឹកឱ្យមន្រ្តីជំនាញត្រួតពិនិត្យឱ្យបានច្បាស់លាស់ក្នុងការរៀបចំដើម្បីដាក់ស្នើមេដាយជូនមន្រ្តីដែលមានស្នាដៃកន្លងមក ដែលជាការលើកទឹកចិត្តបន្ថែមទៀតក្នុងការខិតខំរបស់គាត់ក្នុងទំនួលខុសត្រូវដែលជាគំរូ។

លោករដ្ឋមន្រ្តី បានណែនាំឱ្យមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពធ្វើការផលិតចេញសារអប់រំសុខភាពទាក់ទងនឹងគ្រឿងស្រវឹង ជំងឺឆ្លង ជំងឺមិនឆ្លងឱ្យបានច្រើនថែមទៀត ក្នុងការត្រៀមលក្ខណៈទាន់ពេលវេលា ទៅនឹងសភាពការណ៍
ដើម្បីធ្វើការផ្សព្វផ្សាយក្នុងប្រព័ន្ធព័ត៌មាននានា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម