ព័ត៌មានជាតិ
មន្ត្រីនគរបាលប៉ុស្តិ៍ព្រះស្រែ ស្រុកឧដុង្គ ម្នាក់ យកកាំភ្លើងAK ប៉ងបាញ់សម្លាប់ប្រជាការពារ
មន្ត្រីនគរបាលប៉ុស្ដិ៍ព្រះស្រែពាក់ស័ក្ដិ៣ម្នាក់ ព្រោះតែទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ី ស្ទុះទៅយកកាំភ្លើងAK បើកសោអាម៉េបញ្ជូលគ្រាប់ប៉ងបាញ់សម្លាប់ប្រជាការពារម្នាក់ តែត្រូវបានប្រជាការពារផ្សេងទៀតដែលអង្គុយផឹកស៊ីជាមួយគ្នា ជួយចាប់និងដណ្ដើមកាំភ្លើងបានមកវិញ។
ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ ឱម ពេជ្រពិដោ មានឋានន្តរស័ក្តិ អនុសេនីយ៍ឯក (ស័ក្តិ ៣) ជាមន្ត្រីនគរបាលរដ្ឋបាលឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ី សុផល ភេទប្រុស មានមុខរបរ ប្រជាការពារភូមិ។

នៅមុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ ព្រមទាំងកម្លាំងប្រជាការពារដទៃទៀត បានផឹកស៊ីជាមួយគ្នា។ លុះដល់ម៉ោងប្រហែល៨យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ជនសង្ស័យបាននិយាយទៅកាន់ជនរងគ្រោះ និងកម្លាំងប្រជាការពារដទៃទៀតថា «ពួកប្រជាការពារ មិចមិនដើរល្បាតជាមួយអញ? មិចទៅដើរជាមួយប៉ូលិសផ្សេង?» ពេលនោះជនរងគ្រោះ អ៊ី សុផល បានតបវិញថា៖«ពួកខ្ញុំដើរតាមបទបញ្ជារបស់មេប៉ុស្តិ៍ បើមេប៉ុស្តិ៍ឲ្យទៅជាមួយអ្នកណា ខ្ញុំទៅជាមួយអ្នកនោះ។» ពេលលឺដូចឆ្នេះ ធ្វើឲ្យជនសង្ស័យខឹង និងស្រែកថា «អញទៅយកកាំភ្លើងបាញ់ ឯង (ជនរងគ្រោះ) ចោលមួយមើល។» និយាយរួចជនសង្ស័យក៏ជិះម៉ូតូចេញទៅមួយបាត់។ មួយសន្ទុះក្រោយមក ស្រាប់តែ ជនសង្ស័យស្ពាយកាំភ្លើងAK (បើកសោ និងអាម៉េបញ្ចូលគ្រាប់ហើយស្រេច) ទៅភ្ជង់បម្រុងបាញ់សម្លាប់ជនរងគ្រោះមែន តែដោយមានកម្លាំងប្រជាការពារនៅកន្លែងកើតហេតុ ជួយជ្រោងកាំភ្លើងឡើងលើទាន់ ទើបបាញ់ខុសជនរងគ្រោះ ចំនួន១គ្រាប់ និងត្រូវប្រជាការពារម្នាក់កាច់យកបង់កាំភ្លើងចេញ និងដណ្តើមកាំភ្លើងបានទើបមិនបណ្ដាលឲ្យមានអ្នកណារងរបួស ឬស្លាប់ នៅក្នុងពេលកើតហេតុ។
ក្រោយកើតហេតុ ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ