ព័ត៌មានជាតិ
ណែនាំឲ្យស្គាល់រោងម៉ាស៊ីនកិនស្រូវធំៗនៅក្នុងខេត្តបាត់ដំបង
ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ជាខេត្តផលិតស្រូវដ៏ធំមួយនៅក្នុងចំណោមខេត្តដាំដុះស្រូវធំៗដូចជាព្រៃវែង តាកែវជាដើម។ ភាពរីកចម្រើនផ្នែកកសិកម្មបានជម្រុញឲ្យឈ្មួញបានបង្កើតរោងម៉ាសុីកិនស្រូវពីក្នុងក្រុងរហូតដល់តាមបណ្តាស្រុក។
តាមមន្រ្តីកសិកម្មខេត្តបាត់ដំបង ទូទាំងខេត្តមានរោងម៉ាសុីនកិនស្រូវជាច្រើនកន្លែងមានទាំងខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច រួមទាំងឡសម្ងួតមួយចំនួនផងដែរ។
លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបងបានឲ្យកម្ពុជាថ្មីដឹងថា បច្ចុប្បន្នទូទាំងខេត្តបាត់ដំបង មានម៉ាសុីនកិនស្រូវចំនួន ៦៥៨ គ្រឿង ក្នុងនោះខ្នាតធំសម្រាប់ផលិតជាអង្កនាំចេញទៅក្រៅប្រទេសមានចំនួន ១១៤ គ្រឿង ខ្នាតមធ្យម មានចំនួន ២៦១ គ្រឿង និងខ្នាតតូចមាន ២៨៣ គ្រឿង ហើយក្នុងនោះមានឡសម្ងួតមានចំនួន ៩៦ គ្រឿង។
ពាក់ព័ន្ធរោងម៉ាស៊ីនខ្នាតធំៗនៅក្នុងខេត្តបាត់ដំបង មន្រ្តីកសិកម្មរូបនេះបានបង្ហើបមានដូចជា៖
-រោងម៉ាសុីន “តុងវីតែន” ស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង
-រោងម៉ាសុីន “ជា ហេង” ស្ថិតនៅក្នុង ភូមិកៀនកេះ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង
-រោងម៉ាស៊ីន “យិនម៉ាន់” ស្ថិតក្នុងស្រុកបវេល
-រោងម៉ាស៊ីន “ឡាយ សែ” ស្ថិតក្នុងស្រុកថ្មគោល
-រោងម៉ាសុីនក្រុមហ៊ុន “ភីអុិលសុី” ស្ថិតក្នុងសង្កាត់អូចារ ក្រុងបាត់ដំបង
-រោងម៉ាសុីន “ភួប៉ូយ” ស្ថិតក្នុង ភូមិស្វាយចំនីក ឃុំអង្លង់វិល ស្រុកសង្កែ
-រោងម៉ាស៊ីន “ទ្រួនធួក” ស្ថិតក្នុង ឃុំអូរតាគី ស្រុកថ្មគោល
-រោងម៉ាសុីន “សៀងហៃ” ស្ថិតក្នុងស្រុកថ្មគោល
-រោងម៉ាសុីនរបស់ក្រុមហ៊ុន “អេមរុរាយស៍ខេមបូឌាខូអិលធីឌី” ក្នុងស្រុកសង្កែ
-រោងម៉ាស៊ីន “បាត់ដំបងរាយស៍” ក្នុងស្រុកថ្មគោល
-រោងម៉ាសុីន “ជីងមី” ក្នុងស្រុកថ្មគោល
-រោងម៉ាសុីន “ផូវថូវ” ក្នុងស្រុកបវេល
-រោងម៉ាសុីន ” អៀង ហ៊ាង” ក្នុងស្រុកសង្កែ
-រោងម៉ាស៊ីន “ជ្រួ ថុល”
-រោងម៉ាស៊ីន “ខ្មែរហ្វួតក្រុប” ស្ថិតក្នុងស្រុកថ្មគោលជាដើម។
កសិករក្នុងស្រុកមោងឫស្សី លោក ណុប ឡឹប និង អ្នកស្រី សួន ថាន លើកឡើងដូចគ្នាៗថា កាលពីមុនត្រូវការអង្ករដាំបាយត្រូវដឹកតាមម៉ូតូរម៉កទៅកិននៅខេត្តឬកិនត្បាល់ដៃ តែបច្ចុប្បន្នមានរោងម៉ាស៊ីននៅក្បែរផ្ទះងាយស្រួលកាត់បន្ថយការចំណាយបានច្រើន។
លោក ហេង សិទ្ធ បានអះអាងថា ការកើនការដាំដុះស្រូវទាំងស្រូវតាមរដូវទាំងស្រូវខុសរដូវ បានជម្រុញឲ្យឈ្មួញបង្កើតរោងម៉ាសុីនកិនស្រូវកើនឡើងខ្ពស់តាមតម្រូវការរបស់ប្រជាកសិករនៅតាមបណ្តាស្រុកទូទាំងខេត្ត៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៤ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»