Connect with us

ព័ត៌មានជាតិ

បុណ្យទន្លេនៅ​ខេត្ត​សៀមរាប រំពឹងទទួលបានទេសចរ​ក្នុងរង្វង់ ១ លាននាក់មក​កម្សាន្ត

បានផុស

នៅ

លោក សូ ម៉ារ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះដាក់​ក្តី​រំពឹង​ថា ពិធី​បុណ្យ​ទន្លេ​លើក​ទី​ ៨ ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​​ខាង​មុខ​នេះ ​អាច​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ក្នុង​រង្វង់​ ១​ លាន​នាក់ នឹង​មក​លេង​​កម្សាន្ត​ខេត្ត​សៀម​រាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សូ ម៉ារ៉ា រដ្ឋលេខាធិការ​បាន​បញ្ជាក់ថា ​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរ​ជាតិ ដែល​នឹង​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀម​រាបចំនួន​ក្នុង​រង្វង់ ១​លាន​នាក់ ជា​ហេតុ​ធ្វើ​ឲ្យ​ផ្ទះ​សំណាក់ សណ្ឋាគារ ទាំង​តូច​ធំ នៅ​ក្នុង​ខេត្ត​អាច​នឹង​មាន​សភាព​ពេញ​ណែន។

បុណ្យ​ទន្លេ​ឆ្នាំនេះ​នៅ​ខេត្ត​សៀមរាប រៀប​ចំឡើងមានសកម្មភាព​ចម្រុះជាច្រើន​ ព្រមទាំងការ​សម្ដែង​សិល្បៈ​ពីសិល្បករ សិល្បការិនីជាតិ និងអន្តរជាតិ​ ការ​ប្រគំ​តន្ត្រី​ ការ​តាំង​ពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំងសកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street។ ជាពិសេស​ ក៏មាន​​វត្តមានបវរកញ្ញា​ពិភពលោក​ជាង ១០០ នាក់​មកពី ៧០ ប្រទេស​មក​ចូលរួម​ទស្សនា ​និង​ផ្សព្វផ្សាយ​​ពី​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះផងដែរ។

ទាក់ទង​ការ​ចំណាយ​រៀបចំ​ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍បាន​ឲ្យ​ដឹង​​ថា គ្រោង​​ចាយ​ថវិកា​រៀប​ចំ​ប្រមាណ​ជា ៤៥០​លាន​រៀល ដែល​ចំនួននេះ​​តិច​ជាង​បុណ្យ​សមុទ្រ ៣​ ដង ប៉ុន្តែ​ក៏​នឹង​រៀប​ចំ​ឲ្យ​បាន​ល្អ​សម្រាប់ទទួល​​ភ្ញៀវទេសចរ​​ជាតិ​​និង​អន្តរ​ជាតិ​​មក​កម្សាន្ត។

ពិធី​បុណ្យទន្លេលើកទី ៨ រៀបចំ​ឡើង​ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និង​ការអភិវឌ្ឍ” ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល ២ ថ្ងៃ​ពី​ថ្ងៃទី ១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

បន្ទាប់​ពី​អាក់ខាន​ការ​រៀប​ចំ​ដោយ​ជំងឺ​ឆ្លង​រាលដាល​សកល​កូវីដ​១៩ សម្រាប់​ឆ្នាំ​២០២៤ ការ​រៀបចំ​បុណ្យ​ទន្លេ​នៅ​ខេត្ត​សៀមរាប ក៏​ស្រប​តាមយុទ្ធនាការ​ «ឆ្នាំ​ទស្សនា​ខេត្ត​សៀមរាប ២០២៤» ដើម្បី​ជំរុញ​ចលនា​ភ្ញៀវ​ទេសចរមក​កម្សាន្ត​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម