ព័ត៌មានជាតិ
សាលាបឋមសិក្សាព្រៃស្ពឺ ដឹកនាំកុមារតូចៗ ឱ្យធ្វើសមាធិ មុនពេលចូលរៀន
សាលាបឋមសិក្សាព្រៃស្ពឺ ដែលមានទីតាំងស្ថិតក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដាក់ចេញនូវកម្មវិធីមួយដោយដឹកនាំកុមារតូចៗ ឱ្យធ្វើសមាធិ រយៈពេល៥នាទី ជារៀងរាល់ថ្ងៃ មុនពេលសិស្សានុសិស្សទាំងនោះនាំគ្នាចូលរៀនក្នុងថ្នាក់។
អ្នកស្រី ចេង ស្រីស្រស់ គ្រូបង្រៀនថ្នាក់ទី១ នៃសាលាបឋមសិក្សាព្រៃស្ពឺ បានមានប្រសាសន៍ប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា អ្នកស្រី បានបម្រើការងារជាគ្រូបង្រៀន នៅក្នុងសាលាបឋមសិក្សាព្រៃស្ពឺនេះ អស់រយៈពេល៥ឆ្នាំមកហើយ ក្នុងនាមជាគ្រូបន្ទុកថ្នាក់ទី១ នៅសាលានេះផ្ទាល់ អ្នកស្រី ក៏ដូចជា លោកគ្រូ អ្នកគ្រូ បន្ទុកថ្នាក់ផ្សេងៗ ទៀត ក៏បានដឹកនាំកូនសិស្ស ពិសេសកុមារតូចៗ នាំគ្នាធ្វើសមាធិ ជារៀងរាល់ថ្ងៃ មុនពេលដែលពួកគេនាំគ្នាចូលរៀនក្នុងថ្នាក់។
អ្នកស្រី ចេង ស្រីស្រស់ បន្ថែមទៀតថា ជារៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍ ក្នុងសាលាបឋមសិក្សាព្រៃស្ពឺ ទាំងមូល គណៈគ្រប់គ្រងសាលា និងគ្រូបន្ទុកថ្នាក់ទាំងអស់ បានដឹកនាំកូនសិស្ស ពិសេសកុមារតូចៗ ឱ្យនាំគ្នាធ្វើសមាធិ បន្ទាប់ពីពេលដែលសិស្សានុសិស្សទាំងអស់ គោរពទង់ជាតិ រួចមក ដែលនេះជាសកម្មភាពដែលសាលាបឋមសិក្សាព្រៃស្ពឺ តែងតែបានធ្វើមុនម៉ោងបង្រៀន រយៈពេល ៥នាទី។
អ្នកស្រី ចេង ស្រីស្រស់ បញ្ជាក់ទៀតថា ទោះបីការធ្វើសមាធិនេះ ពុំមានក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា ក៏ដោយ ប៉ុន្តែសាលាបឋមសិក្សាព្រៃស្ពឺនៅតែព្យាយាម ដឹកនាំកូនសិស្សទាំងអស់ ឱ្យនាំគ្នាធ្វើសមាធិ ដោយសារតែ គណៈគ្រប់គ្រងសាលាយល់ឃើញថា ការធ្វើសមាធិ មិនសំដៅតែចំពោះមនុស្សពេញវ័យ និង មនុស្សចាស់ នោះឡើយ។ ផ្ទុយទៅវិញ ការដែលកុមារតូចៗ បានធ្វើសមាធិ នាំឱ្យពួកគេ អាចគ្រប់គ្រងផ្លូវចិត្តរបស់ខ្លួនឯងបាន ធ្វើឱ្យកុមារមានភាពក្លាហាន មិនភ័យខ្លាចច្រើន ក្រៅពីនេះ ការធ្វើសមាធិ ជួយឱ្យកុមារទាំងអស់នេះ ចេះពន្លត់នូវភ្លើងកំហឹងក្នុងចិត្តរបស់ពួកគេបានគ្រប់ៗគ្នា ផងដែរ។
សូមជម្រាបថា សាលាបឋមសិក្សាព្រៃស្ពឺ គឺជាសាលារដ្ឋមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
អត្ថបទ ៖ សួស សិត
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម២០ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២២ នាទីutes ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?