ព័ត៌មានជាតិ
មន្ត្រី ថា ការរិះគន់ដើម្បីកែលម្អ រាជរដ្ឋាភិបាល នឹងយកមកពិចារណា ហើយដោះស្រាយ
មន្ត្រីរាជរដ្ឋាភិបាល លើកឡើងថា រាល់ការរិះគន់ដែលមានចរិតកែលម្អ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន រាជរដ្ឋាភិបាលស្វាគមន៍ និងរីករាយទទួលយកមកពិចារណា និងខិតខំដោះស្រាយជូន។
ការលើកឡើងបែបនេះ ក្រោយសង្កេតឃើញថា ជារឿយៗតែងមានការរិះគន់ ចោទប្រកាន់ ជាពិសេសចែករំលែកព័ត៌មានមួយចំនួននៅលើបណ្ដាញទំនាក់ទំនងសង្គម ពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមនៅតាមមូលដ្ឋាន ក៏ដូចជាចំណុចមិនប្រក្រតីផ្សេងៗនៅក្នុងសង្គម។ ប៉ុន្តែ រាល់ការរិះគន់ និងការចែករំលែកព័ត៌មានខ្លះហាក់ប្រាសចាកពីការពិត មានលក្ខណៈកុហក ភូតភរ ឬបំផ្លើសបំភ្លៃលើសពីសភាពជាក់ស្ដែង ជាដើម។
លោក គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកឡើងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ដូច្នេះថា៖ «រិះគន់ដើម្បីកែលម្អ ចែករំលែកព័ត៌មានពិត រាជរដ្ឋាភិបាល នឹងយកមកពិចារណា ហើយ កែសម្រួល»។ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា បើសិនជាបញ្ហាពិត ជាពិសេសបានផ្ដល់ផលប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជន ហើយមហាជនមានការប្រតិកម្មខ្ពស់ រាជរដ្ឋាភិបាល តែងមានចំណាត់ការជាប់ជាប្រចាំ និងប្រកបដោយភាពម៉ឺងម៉ាត់បំផុត។
លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ក្រុមបុគ្គលខ្លះ មិនមែនចែកចាយព័ត៌មាន ដើម្បីចេតនាវិជ្ជមាននោះឡើយ តែជាការចែកចាយ ឬផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណៈជាការបញ្ឆេះកំហឹងមហាជនឱ្យខឹង ឬស្អប់អាជ្ញាធរ និងមូលបង្កាច់ភាពត្រឹមត្រូវ ក៏ដូចជាអ្វីដែលជាសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលបានខិតខំបម្រើផលប្រយោជន៍ជាតិ និងប្រជាជនទៅវិញ។
មន្រ្តីរាជរដ្ឋាភិបាលរូបនេះ បានសង្កត់ធ្ងន់ថា ទង្វើបែបនេះរបស់ពួកគេ គឺក្នុងគោលដៅតែមួយមុខគត់ គឺនយោបាយខ្មៅងងឹត ហើយចង់គេងចំណេញពេក តាមរយ:ការកុហកបោកប្រាស់នេះ ក៏បានបង្ហាញពីសណ្តាននៃចរឹតដ៏ខ្មៅរបស់អ្នកទាំងនោះផងដែរ៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២០ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២៤ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី