ព័ត៌មានជាតិ
មន្ត្រី៖ ឧបករណ៍នេសាទរាង «សញ្ញាព្រួញ» មានតាំងពីបុរាណកាល
លោក ពុំ សុថា ប្រធានរដ្ឋបាលជលផល បានបញ្ជាក់ឱ្យដឹងថា ឧបករណ៍នេសាទរបាំងសាច់អួនរូបរាងសញ្ញាព្រួញ មានតាំងពីបុរាណកាលយូរណាស់មកហើយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីស្ថានភាពនេសាទនៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក ពុំ សុថា រំលឹកថា ពីដើមប្រជានេសាទប្រើប្រភេទព្រួល ដែលធ្វើពីឬស្សី ដើមត្រែង ឬកូនឈើតូចៗ ពួកគាត់រែង ហើយដាក់ជាផែនៗតភ្ជាប់គ្នាធ្វើជារបាំង ក្នុងរបាំងនោះមានស៊ង ដែលស៊ងនោះមានពីរគឺស៊ងសម្លាប់ និងស៊ងបញ្ឆោត ហើយមានលបនៅពីក្រោយ។
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ន ដោយសារវិទ្យាសាស្ត្រទំនើប ការប្រើព្រូលឬស្សីមានការលំបាក ទាំងការរែង និងលើកដាក់ ប្រជានេសាទបានងាកប្ដូរមកប្រើសាច់អួនធ្វើជារបាំងវិញ។
លោកបញ្ជាក់ថា៖ «ក្បាលព្រួញនេះ គឺជាស៊ង មានពីរប្រភេទ គឺស៊ងបញ្ឆោត និងស៊ងសម្លាប់។ ខាងក្រៅដែលធំ គឺជាស៊ងបញ្ឆោត បានន័យថា គេបញ្ឆោតត្រីឱ្យចូលសិន ដល់ស៊ងទី២ គេហៅថា ស៊ងសម្លាប់ បានន័យថា ចូលហើយចេញអត់រួចទេ ហើយចូលទៅក្នុងលបតែម្ដង»។
លោក ពុំ សុថា បញ្ជាក់ថា ឥឡូវនេះកន្ទុយខាងក្រោយ ប្រជានេសាទគាត់ដាក់ជាលូបានន័យថា គាត់ប្រើជាកង ឬលបដែរ ដែលសាច់អួនដូចគ្នាទាំងអស់គាត់លែងប្រើឬស្សី ឬកូនឈើ និងដើមត្រែងទៀតហើយ។
បើតាមលោក ពុំ សុថា ឧបករណ៍នេះ មិនមែនជាឧបករណ៍ខុសច្បាប់នោះទេពោលគឺស្របច្បាប់ ប៉ុន្តែអាស្រ័យលើក្រឡា បើក្រឡាតូចបានខុសច្បាប់ ហើយក៏អាស្រ័យលើប្រវែងផងដែរ ដែលតាមច្បាប់ក្រសួងកំណត់ប្រវែងតែ ២០០ ម៉ែត្រ។
ក្រោយឆ្នាំ ២០១០ រដ្ឋាភិបាលបានកាត់ឡូនេសាទឱ្យសហគមន៍ និងកន្លែងអភិរក្ស ឧបករណ៍របាំងសាច់អួនប្រភេទនេះ បានកើនឡើងច្រើន។
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
សន្តិសុខសង្គម១១ ម៉ោង ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល