Connect with us

ព័ត៌មានជាតិ

គម្រោង​​ស្នើ​សុំ​វិនិយោគ​នឹង​ធ្វើ​តាម​អនឡាញ​ កាត់បន្ថយ​​​ឯកសារ​ស្មុគស្មាញ សម្រួលដល់អ្នក​វិនិយោគ

បានផុស

នៅ

ថ្លែង​នៅក្នុង​សន្និសីទ​ខ្លី​មួយ​កាល​ពី​រសៀល​ម្សិលមិញនេះ លោក ស៊ុន ចាន់ថុល បាន​លើក​ពី​គម្រោង​បង្កើត​ប្រព័ន្ធ​ស្នើ​សុំ​វិនិយោគ​តាម​អនឡាញ ដើម្បី​កាត់​បន្ថយ​នីតីវិធី​ស្មុគស្មាញ​និង​សម្រួលទាក់ទាញ​​ដល់​វិនិយោគិន។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និង​​ជា​អនុប្រធានទី​មួយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ប្រព័ន្ធ​ស្នើ​សុំ​វិនិយោគ​តាម​អនឡាញនេះ ដើម្បី​សម្រួល​​ដល់​អ្នក​វិនិយោគ​កុំ​ឲ្យ​ពិបាកកាន់​ឯកសារ​មក​ស្មុគស្មាញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រព័ន្ធ​នេះ​អាច​តភ្ជាប់​ជាមួយ​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​ទៀត ដែល​នឹង​ផ្តល់​ភាព​ងាយស្រួល​លើ​ការ​ពិនិត្យ​ស្នើ​សុំ​គម្រោង​វិនិយោគ​ផ្សេងៗ។ បើ​តាមលោក ស៊ុន ចាន់ថុល ទស្សនវិស័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគឺ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុងគោលដៅ​សម្រួលការ​ងារ​​ដល់វិនិយោគិន​ឱ្យបានកាន់តែល្អ​ប្រសើរ។

ជាមួយគ្នានេះដែរ ទាក់ទង​ការ​វិនិយោគ​នៅ​កម្ពុជា ​លោក​ឧបនាយករដ្ឋមន្រ្តី ក៏​បាន​លើក​ឡើង​ពី​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​លើ​ការ​ទាក់ទាញ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោកថា រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​អ្នក​វិនិយោគ​ពី​គ្រប់​ទិសទី​គ្រប់​ជាតិសាសន៍​មិន​មាន​ការ​រើស​អើង និង​មាន​ការ​លើក​ទឹកចិត្ត​ស្មើ​ភាព​គ្នា។

រាជរដ្ឋាភិបាល​កម្ពុជាបានដាក់ចេញនូវ​ផែនការ​មេ​គ្រប់​ជ្រុង​ជ្រោយ​ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលក្នុងផែនការនេះមានគម្រោងវិនិយោគសរុបចំនួន ១៧៤ គម្រោង គ្រោងប្រើប្រាស់ថវិកាវិនិយោគសរុបចំនួន ៣៦,៦ ប៊ីលានដុល្លាអាមេរិក។ គម្រោង​មហិច្ចតា​ដ៏​ធំបំផុត​មួយគឺ​ការ​សាងសង់​ “ព្រែកជីក​ហ្វូណន​តេជោ” ​ដែល​ចាយ​ទុន​វិនិយោគ​​រាប់​ពាន់លាន​ដុល្លារ ​​ដើម្បី​បង្កើន​ការ​ទាក់ទាញវិនិយោគិន​ពីបណ្ដា​ប្រទេស​នានា ជាពិសេស​ក៏​នឹងក្លាយជា​គម្រោងព្រែកជីក​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នាពេលខាងមុខនេះផងដែរ។

លោក ស៊ុន ចាន់ថុល បាន​គូស​បញ្ជាក់ថា ផែនការ​​មេអ​ភិវឌ្ឍ​វិស័យ​​ភស្តុភារ​កម្ម​ធ្វើ​ម៉េច​ឲ្យ​តម្លៃ​ឡូជីស្ទិក​នៅ​កម្ពុជា​ថោក​ជា​មុន និងមានភាពប្រកួតប្រជែង។

បើតាមរបាយការណ៍​ពីក្រុម​ប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជា ទុន​គម្រោង​វិនិយោគ​នៅប្រទេស​​កម្ពុជា​បាន​កើន​ឡើង​ជិត ១ ពាន់​លាន​ដុល្លារ​នៅ​​ឆ្នាំ ២០២៣ បើធៀបទៅ​​ឆ្នាំ ២០២២។

កាលពីឆ្នាំ២០២៣ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគចំនួន ២៦៨ គម្រោង​ដែលមាន​ទុន​វិនិយោគ​ប្រមាណ​ជិត ៤,៩ ពាន់លានដុល្លារអាមេរិក បើធៀបទៅឆ្នាំ២០២២ ទទួលបានគម្រោង​វិនិយោគ​ក្នុង​​តម្លៃទឹក​ប្រាក់​​ប្រមាណជិត ៤ ពាន់លានដុល្លារអាមេរិក។

ឆ្នាំ​ ២០២៤ កម្ពុជា​រំពឹង​នឹង​ទទួល​បាន​កំណើន​​ការ​​វិនិយោគ​បន្ថែមទៀត ទោះបីជាស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមក្ដី។ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងខែមករា ឆ្នាំ ២០២៤ កម្ពុជាទទួលបាន​គម្រោង​វិនិយោគ​​ចំនួន ៣២ គម្រោង​ច្រើនជាង ២ ដង បើធៀបនឹងខែមករា ឆ្នាំ២០២៣។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ១៨ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ២៦ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម