Connect with us

ព័ត៌មានជាតិ

រាជបណ្ឌិត្យសភាកម្ពុជា គ្រោងជីកប្រឡាយទឹកព្រំប្រទល់ឧទ្យាន តេ​ជោសែន ឫស្សីត្រឹប

បានផុស

នៅ

រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសពីគម្រោងជីកប្រឡាយទឹកព្រំប្រទល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។ ប៉ុន្តែ រាជបណ្ឌិតត្តសភាកម្ពុជា ពុំមានកញ្ចប់ថវិកាសម្រាប់គម្រោងនេះឡើយ ដោយអំពាវនាវដល់សាធារណជនជួយចូលរួមថវិកាតាមដែលអាចធ្វើទៅតាម។

រូបភាព៖ ឧទ្យាន ឫស្សីត្រឹប
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រឡាយទឹកជាព្រំប្រទល់នេះ មានជម្រៅ ២ម៉ែត្រទទឹង ៣ម៉ែត្រ បណ្តោយ ៥២គីឡូម៉ែត្រ ហើយគម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ៥២ម៉ឺនដុល្លារ សហរដ្ឋអាម៉េរិក។ រាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា គម្រោងជីកប្រឡាយទឹកព្រំប្រទល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ក្នុងគោលបំណងសំខាន់ៗចំនួន៥ គឺឆ្មាំអាចមានលទ្ធភាពចល័តពេលយាមកាម តាមព្រំដែនបានយ៉ាងងាយស្រួល ផ្តល់ភាពទាក់ទាញ សោភណភាពនិងភាពស្រស់ស្រាយជូនដល់ភ្ញៀវទេសចរណ៍ដែលមកកាន់ទីនេះ ជាប្រភពទឹកសម្រាប់សត្វព្រៃនិងសត្វបក្សាបក្សីគ្រប់ប្រភេទ ផ្តល់ភាពងាយស្រួលដល់ការគ្រប់គ្រងធនធាននៅក្នុងឧទ្យាន និងសត្វព្រៃគ្រប់ប្រភេទងាយស្រួលក្នុងការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត។

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើត និងទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ មានទំហំ ផ្ទៃដី ១១.៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ និង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះ មានតំបន់ជីវៈចម្រុះ និងមានសក្តានុពលច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា (ឡស្លដែកបុរាណ) និងជាតិពន្ធុកួយ ដែលអាចបម្រើឱ្យមុខងារក្នុងបរិស្ថានព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ បានយ៉ាងប្រសើរ៕

រូបភាព៖ ហ្វេសប៊ុក លោក សុខ ទូច
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម