Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៤ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរ បរទេស​ខ្ទង់​ ៦ លាននាក់

បានផុស

នៅ

​បើតាមមន្រ្តីជាន់ខ្ពស់​ក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ ២០២៤ កម្ពុជាដាក់ការ​រំពឹងទុកខ្ពស់​ថា​​នឹង​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស​ក្នុង​រង្វង់ខ្ទង់ ៦​ លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទី​ស្ដីការ​ក្រសួង​នារសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ម្សិល​មិញ​នេះ លោក សូ ម៉ារ៉ា បាន​គូស​បញ្ជាក់​​ថា ក្នុង​ឆ្នាំ​២០១៩ គឺ​ជា​ឆ្នាំ​ដែល​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា​ច្រើន​បំផុតដល់រង្វង់ខ្ទង់ជាង ​៦​ លាន ៦ សែននាក់ ប៉ុន្តែ បន្ទាប់​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺកូវីដ ១៩ បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​មាន​ការ​ថយ​ចុះ។

ទន្ទឹម​នឹង​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​ទេសចរណ៍​នេះ ក្រសួង​ទេសចរណ៍​បាន​គិត​ថា តើ​នៅ​ឆ្នាំ​ណាទើប​កម្ពុជា​អាច​ទទួល​ទេសចរ​ក្នុង​រង្វង់ ៦​លាន ៦​សែន​មក​វិញ។

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​រូប​នេះ​បាន​លើក​ឡើង​ថា ​មហាជន​បាន​ដឹង​ហើយ​ថា វិស័យ​ទេសចរណ៍គឺ​ជា​វិស័យ​ដ៏​សំខាន់​មួយ​ក្នុង​ប្រទេស​​កម្ពុជា ដែល​​បាន​ចូល​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ​នៅ​តាម​តំបន់នានានៅទូទាំងប្រទេស និង​សេដ្ឋកិច្ចជាតិ​ផង​​ដែរ។

ជាក់ស្ដែង ក្នុងរយៈ​ពេល​ប្រមាណ ២ឆ្នាំ នៃ​ការ​ឆ្លង​រាលដាល និង​ការ​បាត់ទៅវិញនៃជំងឺកូវីដ១៩ ក្រសួង​​ទេសចរណ៍ បាន​រំពឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ អាច​នឹង​មាន​កំណើន​ឡើងវិញ និង​​អាច​ទទួល​បាន​អ្នក​ចូល​មក​ទស្សនា​កម្ពុជា​​នៅ​ឆ្នាំ​២០២៧ ក្នុង​តួលេខ ៦លាន ៦សែននាក់ដូចកាលពីឆ្នាំមុនជំងឺកូវីដ ឆ្នាំ២០១៩។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​ទើប​តែឆ្នាំ២០២៣ កម្ពុជាអាច​ទទួល​បាន​មក​វិញ​នូវ​តួលេខ​ក្នុង​ចំនួន​មួយ​ដ៏​ច្រើន​គឺ ៥លាន ៥សែននាក់​ទៅ​ហើយ ដូច្នេះ​នៅ​​ក្នុង​ឆ្នាំ​២០២៤ កំណើន​ភ្ញៀវទេសចរ​បរទេស​អាចកើន​ដល់ជាង ៦លាន ​​បាន​ន័យ​ថា លទ្ធផល​ជាក់ស្ដែង គឺ​ដើរ​លឿន​ជាង​គោលការណ៍ ២ឆ្នាំ ដែល​ក្រសួង​បាន​ដាក់​គោលដៅ​យក​មក​វិញទៅទៀត។

បន្ថែមពីនេះ​ពាក់ព័ន្ធទៅនឹងកំណើនទេសចរសម្រាប់​ការ​រៀប​ចំ​បុណ្យ​លើក​ទី​៨ ឆ្នាំ​២០២៤ ដែល​សម្រេច​យក​ខេត្ត​សៀម​រាប​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ មន្រ្តីក្រសួងទេសចរណ៍​អះអាង​ក៏​នឹង​ជួយ​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍កម្ពុជា​កាន់​តែ​មាន​កំណើន​ និង​ល្បី​សុះសាយ​ថែម​មួយ​កម្រិត​ទៀត ព្រោះ​​វត្តមាន​របស់​បវរកញ្ញា​ពិភពលោក​ជាង ១០០ នាក់​មកពី ៧០ ប្រទេស​មក​ចូលរួម​ទស្សនា និង​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរ​ជាតិ មក​ពី​គ្រប់​ទិស​ទី នឹង​អាច​ជួយ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ថែម​មួយ​កម្រិត​ទៀត​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម