Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋនៅឃុំស្តៅចង់បានស្ពានល្អ មានគុណភាពសម្រាប់ធ្វើចរាចរណ៍

បានផុស

នៅ

ស្ពានចំនួន៤នៅក្នុងភូមិឃុំស្តៅ ស្រុកសេសានខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋរស់នៅតំបន់នោះស្នើសុំទៅអាជ្ញាធរពាក់ព័ន្ធ​ជួយជួសជុលស្ពាន ដើម្បីបម្រើការធ្វើចរាចរណ៍ ក្នុងពេលដែលបងប្អូនកំពុងរស់នៅក្រោមដំបូលសន្តិភាពដែលសម្តេចតេជោប្រឹងប្រែងរកបានមក ដោយលំបាកនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន ស្រស់ តំណាងឱ្យកសិកររស់នៅក្នុងភូមិឃុំខាងលើនេះបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋយើងនៅទីក្រុងក៏ដូចជានៅ​ទីជនបទបានសម្ដែងការដឹងគុណសម្តេចតេជោ ហ៊ុន សែន ជានិច្ចមិនភ្លេចទេ ព្រោះសម្តេចបានផ្តល់ថ្ងៃកំណើត​ទី២​មកឱ្យយើងគ្រប់ៗគ្នា។

លោកបន្តថា៖ មិនតែប៉ុណ្ណោះសម្តេចបានធ្វើឱ្យប្រទេសជាតិយើងមានសន្តិភាព ប្រជាជនមានការងារធ្វើ មានផ្ទះសម្បែងស្នាក់នៅមានដីធ្លីធ្វើស្រែចំការដាំដំណាំ មានផ្លូវល្អ គ្រាន់តែស្ពានមួយចំនួននៅក្នុងភូមិនេះ វាចាស់ទ្រុឌទ្រោមពិបាកឆ្លងទៅមក ប្រសិនជាបានស្ពានរឹងមាំទៀតវាល្អអញ្ចឹងចង់បានស្ពាន ផ្លូវល្អហើយ តែស្ពាន ត្រង់នេះវារំភើបៗ ហើយស្ពាន​យោលក៏រំភើបៗ ស្ពានតាកឹ ក៏រំភើបៗក្នុងភូមិដែរ។

លោក នួយ ប៊ុនធួយ មេឃុំស្តៅបានទទួលស្គាល់ថា៖ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំនេះការអភិវឌ្ឍមានភាពយឺតយ៉ាវមែន ទោះបីមានថវិកាហើយក៏ពិបាកនាំគ្រឿងចក្រមកសាងសង់ដែរ ដោយសារទឹកដីឃុំនេះជាដីកោះ ម្ខាងត្រូវឆ្លងទន្លេសេសាន និងម្ខាងទៀតឆ្លងទន្លេសេកុង។

លោកបន្តថា៖ នៅឆ្នាំ២០២៤នេះអាជ្ញាធរ និងលៃលករួមគ្នាដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ តែនៅចំពោះមុខនេះអាជ្ញាធរឃុំដាក់បទបញ្ជាឱ្យបងប្អូនប្រុងប្រយ័ត្នក្នុងការឆ្លងកាត់តាមស្ពាននេះ ឥឡូវដាក់បទបញ្ជាទាំងការស្រវឹងកន្លង​ធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា៖ ដំណោះស្រាយនេះអាជ្ញាធរស្រុក និងឃុំបានពិគ្រោះយោបល់គ្នារួចហើយ នៅពេលសាងសង់ស្ពានអូរផ្កាដកព័រហើយ យើងនិងពិនិត្យមើលលទ្ធភាព និងគៀងគរកម្លាំងគ្នារៀបចំជួសជុលស្ពានទាំងអស់នេះឡើងវិញឱ្យបានរឹងមាំ ស្រួលបងប្អូនយើងធ្វើចរាចរណ៍ទៅមក នៅរដូវវស្សាចូលមកដល់។

សូមបញ្ជាក់ថា៖ ឃុំស្តៅមានប្រជាពលរដ្ឋរស់នៅជាង ៨០០ គ្រួសារហើយ៩៥%ជាអ្នកធ្វើស្រែចំការដូចនេះកត្តាផ្លូវស្ពានជាមុខព្រួញមួយ បានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចព្រោះបងប្អូនយើងពឹងទៅលើផ្លូវស្ពានល្អងាយស្រួលដឹកកសិផលទៅ ទីផ្សារ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម