Connect with us

ព័ត៌មានជាតិ

បទអន្តរាគមន៍ចំនួន ១៦ លើក​ឡើងក្នុង​សន្និបាត​បូកសរុបលទ្ធផលការងារ​​នៅក្រសួង​សាធារណការ

បានផុស

នៅ

​មាន​បទអន្តរាគមន៍ចំនួន ១៦ ត្រូវ​បានលើកយកទៅ​បង្ហាញ​នៅ​​​ក្នុង​សន្និបាតបូកសរុបលទ្ធផលការងារ​ឆ្នាំ​២០២៣ និងលើកទិស​ដៅការងា​រឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនរយៈពេល ២ ថ្ងៃ (២៨-២៩ កុម្ភៈ ឆ្នាំ​២០២៣​​)​ ក្រោម​អធិបតីភាព​​លោក ប៉េង ពោធិ៍នា ​រដ្ឋមន្រ្តីក្រសួង​សាធារណការនិង​ដឹកជញ្ជូន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទ​អន្តរាគមន៍​ចំនួន ១៦ ត្រូវបានលើកយកធ្វើបទបង្ហាញពី​ថ្នាក់ដឹកនាំ​តំណាង​អគ្គនាយកដ្ឋាន វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន តំណាងកំពង់ផែ​ស្វយ័តទាំងពីរ និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី/ខេត្តទាំង២៥។

១. សមិទ្ធផលការងារពង្រឹងគុណភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដោយ​តំណាង​អគ្គនាយកដ្ឋាន​សាធារណការ
២. សមិទ្ធផលការងារអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយអគ្គនាយកនៃអគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹកកខ្វក់
៣. សមិទ្ធផលការងារគ្រប់គ្រងបច្ចេកទេស ដោយអគ្គនាយក នៃអគ្គនាយកដ្ឋាន​បច្ចេកទេស
៤. វឌ្ឍនភាពការងារធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើង និងអភិវឌ្ឍខ្សែរថភ្លើងធុនស្រាលនៅកម្ពុជា ដោយ​តំណាងនាយកដ្ឋានផ្លូវដែក
៥. សមិទ្ធផលការងារដឹកជញ្ជូនផ្លូវគោក ដោយអគ្គនាយក នៃអគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក
៦. សមិទ្ធផលការងារភស្តុភារកម្ម ដោយអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម
៧. សមិទ្ធផលការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដោយអគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
៨. សមិទ្ធផលការងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយអ្នកតំណាង​កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ (ក.ស.ស.)
៩. សមិទ្ធផលការងាររបស់កំពង់ផែស្វយ័តភ្នំពេញ ដោយអ្នកតំណាងកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.)
១០. បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី១ រួមមាន ខេត្តព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដោយប្រធានមន្ទីរសាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារលើប្រធានបទ ស្ថានីយជញ្ជីងថ្លឹងយានយន្ត យានដ្ឋានជួសជុល​កែច្នៃតម្លើង​យានយន្ត និងលំហូរការងារ (Process Mapping)
១១. បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី២ រួមមាន ខេត្តកំពង់ស្ពឺ កំពត កែប ព្រះសីហនុ និងកោះកុង ដោយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប លើ​ប្រធានបទគុណភាពការងាររដ្ឋបាល និង គុណភាពហេដ្ឋារចនាសម្ព័ន្ធ
១២. បទបង្ហាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី៣ រួមមាន ខេត្តកំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ប៉ែលិន និងឧត្តរមានជ័យ ដោយ​ប្រធាន​មន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន លើប្រធានបទ ការអភិវឌ្ឍធនធានមនុស្ស និង ទំនាក់ទំនងរវាង​មន្ត្រីនិងថ្នាក់ដឹកនាំ
១៣. បទបង្ហាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី៤ រួមមាន រាជធានីភ្នំពេញ ខេត្ត​កណ្តាល ស្វាយរៀង ព្រៃវែង តាកែវ និងកំពង់ឆ្នាំង ដោយលោកប្រធានមន្ទីរសាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល លើប្រធានបទ បច្ចេកវិទ្យាឌីជីថល កម្មវិធី Road Care App ប្រព័ន្ធចុះ​បញ្ជី​យានយន្ត ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងសេវាសាធារណៈ
១៤. សមិទ្ធផលការងារអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយ​​អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
១៥. សមិទ្ធផលការងារបណ្តុះបណ្តាល​ធនធានមនុស្ស ដោយនាយករង វិទ្យាស្ថាន​តេជោសែន សាធារណការ និងដឹកជញ្ជូន។
១៦. លទ្ធផលនៃការអនុវត្តការងាររបស់ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយប្រធានលេខាធិការដ្ឋាន។

ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងសាធារណការ​ បានលើក​យក​សំណូមពរនិងបញ្ហាប្រឈមនានា​ពីគ្រប់អង្គភាព​ដែលបាន​លើកឡើង​នៅក្នុងបទអន្តរាគមន៍ មកធ្វើការជជែកពិភាក្សាស្វែងរកដំណោះស្រាយ និង​បានផ្តល់ជាអនុសាសន៍ដល់សមាជិកសមាជិកា ដើម្បីយកទៅអនុវត្តតាមតួនាទី និងភារកិច្ច​ការងារ​ឱ្យ​កាន់តែមានប្រសិទ្ធភាព និងគណនេយ្យភាព ស្របតាមផែនការកំណែទម្រង់ និង​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជា សេនាធិការ​របស់​រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការអាទិភាពគន្លឹះផ្សេងៗ ក្នុងការបន្តអភិវឌ្ឍន៍ និង​កែលម្អជា បន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីប្រែក្លាយទៅ​ជាប្រព័ន្ធដឹកជញ្ជូនអន្តរ​មធ្យោបាយដែលបម្រើឱ្យការតភ្ជាប់ផ្ទៃក្នុងប្រទេសផង និងពង្រីក​សមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា​ទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោកប្រកបដោយគុណភាព ធានាឱ្យបាននូវការកាត់​បន្ថយ​ពេល​វេលា និងចំណាយដឹកជញ្ជូន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់ តែល្អប្រសើរឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម