ព័ត៌មានជាតិ
យកផ្កាបំពង់ក្រឡោមទៅធ្វើម្ហូប រងការរិះគន់រហូតអ្នកនាំពាក្យក្រសួងបរិស្ថានឲ្យបញ្ឈប់ផ្សព្វផ្សាយជាបន្ទាន់
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញមុខស្នើឱ្យអ្នកដែលផលិតមាតិកាបញ្ឈប់សកម្មភាពផ្សព្វផ្សាយមាតិកាជំរុញឱ្យមានការបំផ្លាញធនធានធម្មជាតិ។

ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បន្ទាប់ពីបានឃើញការផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Yorn Khy ដែលផលិតមាតិកាដោយយកផ្កាបំពង់ក្រឡោមទៅធ្វើជាម្ហូប ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។ យ៉ាងណាមិញចំពោះសកម្មភាពនេះ ត្រូវបានលោក ខ្វៃ អាទិត្យា ណែនាំដោយផ្ទាល់ដល់ម្ចាស់គណនេយ្យខាងលើ និងឱ្យលុបចេញពីបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន និងឱ្យបញ្ឈប់ការផុសធ្វើមុខម្ហូប ដែលធ្វើពីសាច់សត្វព្រៃ ឬរុក្ខជាតិកម្រ និងជិតផុតពូជ នៅក្នុងពិភពលោក ដែលកំពុងត្រូវបានអភិរក្សនិងការពារ ឱ្យគង់វង្សសម្រាប់កូនចៅតជំនាន់។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា បច្ចុប្បន្នក្រសួងបរិស្ថានបាននិងកំពុងចាត់វិធានការតឹងរឹងចំពោះបទល្មើសធនធានធម្មជាតិ ក្នុងនោះគឺត្រូវអនុវត្តច្បាប់១០០% ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធនាធម្មជាតិ។ មួយវិញទៀត ក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការងារអប់រំ ណែនាំជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ មានការយល់ដឹង ផ្លាស់ប្តូរឥរិយាបថ និងចូលរួមថែរក្សាសត្វព្រៃ និងធនធានជីវៈចម្រុះ ជាពិសេស ការបរិភោគសត្វព្រៃឱ្យធ្វើឱ្យសុខភាព របស់អ្នកបរិភោគ កាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង និងពេលខ្លះប្រឈមនឹងការបាត់បង់ជីវិត។
ជាក់ស្តែង បើតាមការសិក្សារបស់អ្នកជំនាញ ផ្កាបំពង់ក្រឡោម, បំពង់ស្រមោច ឬអ្នកខ្លះហៅថា «ផ្កាបំពង់លុក» ឬ «ផ្កាក្រឡូមពារ» ភាសាបច្ចេកទេស Pitcher plants (Nepenthes) គឺជាពួករុក្ខជាតិ អាចចាប់សម្លាប់ និងរំលាយសត្វល្អិតជាអាហារ ដែលចូលទៅក្នុងទម្រង់ស្លឹកពិសេសរបស់វា។ រុក្ខជាតិនេះមានដុះនៅតាមតំបន់ការពារធម្មជាតិនានា នៅកម្ពុជាហើយទីតាំងដែលមានឈ្មោះល្បីគឺ ដូចជានៅលើឧទ្យានជាតិព្រះមុនីវង្សបូកគោ នៅតំបន់ខ្នងផ្សារ ក្នុងឧទ្យានជាតិជួរក្រវ៉ាញកណ្តាលជាដើម។

លោក ខ្វៃ អាទិត្យា បានសង្កត់ធ្ងន់ថា រាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់នេះ ត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី២ (Appendix II) នៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះ (CITES) ដោយមិនអនុញ្ញាតឱ្យមានការជួញដូរនោះឡើយ។
ហេតុដូចនេះ លោក សង្ឃឹមថា អ្នកបង្កើតមាតិការផ្សព្វផ្សាយតាមបណ្តាញសង្គម នឹងចូលរួមបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃជីវៈចម្រុះ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ការពារព្រៃឈើ សត្វព្រៃ និងជីវចម្រុះឱ្យបានល្អថែមទៀត។ ព្រោះ សត្វព្រៃ និងជីវៈចម្រុះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសធានា ដល់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាដើម។ឮ

មួយវិញទៀត លោកសង្ឃឹមថាប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នឹងចូលរួមថែរក្សា ផ្កាបំពង់ក្រឡោមកម្ពុជាដើម្បីការពារថែរក្សាពូជឱ្យបាននៅគង់វង្ស ចូលរួមថែរក្សាសោភ័ណភាព នៅតាមមូលដ្ឋានធម្មជាតិឱ្យបានស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យមកទស្សនាបានច្រើន បង្កើតការងារជូនសហគមន៍ និងផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ កាន់តែប្រសើរថែមទៀត៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង