Connect with us

ព័ត៌មានជាតិ

​ក្រសួងកសិកម្មគ្មានវិធានការលុបបំបាត់ ​របាំងសាច់​អួនរាងសញ្ញាព្រួញ ខណៈជាឧបករណ៍ស្របច្បាប់​

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ ​នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ ​បានបញ្ជាក់ថា ក្រសួងកសិកម្ម​មិនមានវិធាន​ការណាមួយក្នុងការ​លុបបំបាត់ ​របាំងសាច់អួនដែលមានរាងសញ្ញាព្រួញ​ចោលនោះទេ ​ខណៈឧបករណ៍នេះ ​គឺជាឧបករណ៍ស្រប​ច្បាប់។

​លោក ពុំ សុថា ​ប្រធានរដ្ឋបាលជលផល ​បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី ២៨ ខែកុម្ភៈនេះថា​ ឧបករណ៍រាងសញ្ញាព្រួញនេះ មានតាំង​ពីបុរាណកាលមក ​ប៉ុន្តែពីមុនមានមិនច្រើន​ដោយសារមានឡូតិ៍នេសាទ​ តាំងពីរដ្ឋាភិបាលរំសាយ​ឡូតិ៍នេសាទ ចាប់ពីឆ្នាំ ២០១០ ​ប្រជានេសាទបង្កើតជាសហគមន៍​ឧបករណ៍ប្រភេទនេះ ​កើនឡើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពុំ សុថា៖ «មិនអាចទេ យកឧបករណ៍ហ្នឹងចេញពីបឹងទន្លេសាប ​គ្រាន់តែកាត់បន្ថយប្រវែង​ និងក្រឡាញឹក​ គឺត្រីនៅសល់ដូចរាល់ឆ្នាំ»។

លោក ឃឹម ហ្វីណង់ ​អ្នកនាំពាក្យក្រសួងកសិកម្ម មានប្រសាសន៍ថា ​ប្រជាសហគមន៍ ១៨ ម៉ឺននាក់ ​នៅជុំវិញបឹង​ទន្លសាបពឹងផ្អែកដោយផ្ទាល់​លើរបរនេសាទ​។

លោកថា រឿងសំខាន់បំផុត​ គឺជីវភាពរបស់ប្រជាពលរដ្ឋ ពួកគាត់រស់នៅជុំវិញបឹងទន្លេសាបមួយជីវិតរបស់ពួកគាត់ទៅហើយ​ ខណៈពួកគាត់មិនមានដីស្រែចម្ការនោះទេ ដូច្នេះរាល់ដំណោះស្រាយ​យើងត្រូវគិតអំពីបញ្ហាក្រពះ​របស់បងប្អូនប្រជានេសាទ​។

លោកថា ក្រុមការងារមានតែជួយសម្រួល ដោយមិនមានគម្រោង​ណាមួយ​ដកហូតឱ្យផុតពីការប្រើប្រាស់​ហើយដាក់វាឱ្យខុសច្បាប់នោះទេ ប៉ុន្តែលោកបញ្ជាក់ថា ឧបករណ៍នេះ អាចប្រែជាខុសច្បាប់បានលុះត្រែតែ គាត់ប្ដូរមកប្រើក្រឡាញឹក ​និងប្រវែងលើស ២៥០ ម៉ែត្រ។

​លោក ឃឹម ហ្វីណង់ ឱ្យសារធារណជនថ្លឹងថ្លែង ខណៈពលរដ្ឋមួយចំនួន ​ដែលរស់នៅជុំវិញបឹង​ទន្លេសាប​អាចរកចំណូលបានត្រឹមតែ ៦ ម៉ឺន ទៅ ៧ ម៉ឺនរៀល ក្នុងមួយថ្ងៃៗ ហើយមានថ្ងៃ​ខ្លះក៏​មិន​បានដែរ។

​ចំពោះការរិះគន់លើបណ្ដាញសង្គមនៅចំណុចកន្លុកបាយក្អែក ឃុំសណ្ដាយ លោកថា មិនមាន​ហានិភ័យទេ ព្រោះតំបន់នេះ មិនមែនជាច្រកត្រីដើរ ខណៈពលរដ្ឋរកត្រីបានត្រឹម​ចិញ្ចឹមក្រពះ​ប៉ុណ្ណោះ មិនមានទ្រង់ទ្រាយអាជីវកម្មនោះឡើយ។

ឧបករណ៍នេសាទរបាំងសាច់អួនប្រភេទនេះ នៅតំបន់បឹង​ទន្លេសាប មានចំនួន ៣.៥០០ នៅទូទាំងផ្ទៃបឹងទន្លេសាប៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ១០ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ២០ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

Sokha Hotels

ព័ត៌មានពេញនិយម