Connect with us

ព័ត៌មានជាតិ

ក្រសួងការពារជាតិ៖ ជនស៊ីវិល និងជនបរទេស​​ គ្មានសិទ្ធិប្រើប្រាស់ផ្លាកលេខ «ខ.ម»ឡើយ

បានផុស

នៅ

តាមសេចក្ដីជូនដំណឹងចុះថ្ងៃទី២៨ ខែកុម្ភៈ ក្រសួងការពារជាតិបានបញ្ជាក់ថា រាល់ជនស៊ីវិល និងជនបរទេសទាំងអស់ គឺគ្មានសិទ្ធិក្នុងការប្រើប្រាស់ផ្លាកលេខ «ខ.ម» ឡើយ។ ក្រសួងការពារជាតិចេញមកបញ្ជាក់បែបនេះ ក្រោយពេលកម្ពុជាបានកើតមាន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ហើយបុគ្គលអ្នកប្រើប្រាស់រថយន្តពាក់ផ្លាកលេខ «ខ.ម» មួយចំនួនមានភាពក្រអឺតក្រទម អត្តចរិតមិនសមជាមន្ត្រីយោធា និងមានករណីជនបរទេសបើកបររថយន្តដែលពាក់ផ្លាកលេខ «ខ.ម» បង្កគ្រោះថ្នាក់ចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨  បុគ្គលដែលអាចប្រើប្រាស់យានយន្តពាក់ផ្លាក លេខចរាចរខេមរភូមិន្ទបាន លុះត្រាតែបុគ្គលនោះជានាយទាហានដែលមានសិទ្ធិពេញលេញ។ ក្រសួងការពារជាតិបានបន្ថែមថា រាល់ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគវិស័យការពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា ។

ក្រសួងការពាជាតិបានព្រមានថា ក្នុងករណីដែលអនុវត្តការប្រើប្រាស់ណាមួយខុសពីច្បាប់កំណត់ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន។

រូបថតជនជាតិវៀតណាមដែលបើករថយន្តពាក់ផ្លាកលេខ«ខ.ម» បង្កគ្រោះថ្នាក់ចរាចរណ៍នៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤

 ជាការកត់សម្គាល់ជារឿយៗ គេសង្កេតឃើញថាមានជនបរទេសដែលប្រើប្រាស់រថយន្តពាក់ផ្លាកលេខ «ខ.ម»  តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍នៅលើទឹកដីកម្ពុជា ជាក់ស្ដែងគឺកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ គឺមានករណីជនជាតិវៀតណាមបើករថយន្តពាក់ផ្លាកលេខ«ខ.ម» បានបើកទៅបុករ៉ឺម៉កម៉ូតូ ដឹកកម្មករ ផាស់អាប់ និងម៉ូតូ ដែលបណ្តាលឲ្យមនុស្សចំនួន៣១នាក់រងរបួសធ្ងន់ស្រាល  និងកាលពី​ថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ក៏មាននូវករណីដូចគ្នានេះ បង្កឡើងដោយបុរស​ជនជាតិ​ចិន​​បើករថយន្ត ​ឡិច​ស៊ី​ស​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 2-4572​ បាន​បើក​គេច​ពី​នគរបាល​ចរាចរណ៍​ក្នុង​ក្រុង​ព្រះសីហនុ​​ ខេត្ត​ព្រះសីហនុ​៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម