ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចាប់ផ្ដើមសេវាដឹកអ្នកដំណើរប្រចាំថ្ងៃឡើងវិញ មកកាន់ទីក្រុងភ្នំពេញ តាមរយៈប្រទេសសិង្ហបុរី
ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិធំជាងគេ នឹងនាំយកសេវាដឹកភ្ញៀវធ្វើដំណើរប្រចាំថ្ងៃរបស់ខ្លួនឡើងវិញមកកាន់រាជធានីភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា តាមរយៈប្រទេសសិង្ហបុរី ដោយជំរុញជើងហោះហើរទៅមកពីទីក្រុង ឌូបៃ មកតំបន់អាស៊ីអាគ្នេយ៍ និងភ្ជាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងកម្សាន្ត នៅក្នុងតំបន់។

លោក Adnan Kazim អនុប្រធាន និងជាប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Emirates បានមានប្រសាសន៍ថា៖ «ការបន្តសេវាកម្មដឹកភ្ញៀវធ្វើដំណើរទៅមករាជធានីភ្នំពេញរបស់យើង បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹង បណ្តាញអាស៊ីអាគ្នេយ៍ ខណៈដែលយើងបន្តបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរដើម្បីស្វែងរកគោលដៅ ចម្រុះ វប្បធម៌សម្បូរបែប ជួយអាជីវកម្ម និងអ្នកនាំចេញគ្រប់ទំហំបង្កើតទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំ។ យើងសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសិង្ហបុរីសម្រាប់ការគាំទ្រក្នុងការបង្កើតផ្លូវហោះហើរថ្មីនេះ។ យើងទន្ទឹងរង់ចាំក្នុងការផ្តល់សេវាកម្មដឹកភ្ញៀវធ្វើដំណើរក្នុងប្រទេសកម្ពុជា ជាមួយនឹងសេវាកម្ម និងផលិតផលឈានមុខគេក្នុងឧស្សាហកម្មរបស់យើង និងផ្តល់ឱ្យអ្នកធ្វើដំណើរទាំងអស់ទទួលបានសេវាកម្មរបស់យើងដោយរលូន»។
សេវាកម្មដឹកអ្នកធ្វើដំណើរនេះ នឹងត្រូវដំណើរការជាមួយនឹងយន្តហោះដែលមានប្រភេទកៅអីបីប្រភេទ គឺ យន្តហោះ Boeing 777-300ER។ ជើងហោះហើររបស់យន្តហោះ EK348 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ០២:៣០ និងមកដល់សិង្ហបុរីនៅម៉ោង ១៤:០៥។ បន្ទាប់មកជើងហោះហើរនោះនឹងចេញដំណើរពីសិង្ហបុរីនៅម៉ោង ១៥:៣៥ មកដល់ភ្នំពេញនៅម៉ោង ១៦:៣៦។ ជើងហោះហើរ EK349 នឹងត្រឡប់មកវិញដោយចាកចេញពីទីក្រុងភ្នំពេញនៅម៉ោង ២០:៥០ ហើយទៅដល់សិង្ហបុរីនៅម៉ោង ២៣:៥០។ បន្ទាប់មកជើងហោះហើរនោះ នឹងចាកចេញពីសិង្ហបុរីនៅថ្ងៃបន្ទាប់នៅម៉ោងម៉ោង០១:៤០ មកដល់ឌូបៃនៅម៉ោង ០៤:៥៥។ ពេលវេលាជើងហោះហើរទាំងអស់គិតជាម៉ោងក្នុងតំបន់។
Emirates SkyCargo ក៏នឹងផ្តល់សមត្ថភាពផ្ទុកទំនិញលើយន្តហោះ Boeing 777-300ER ជាង ៣០០ តោនក្នុងមួយសប្ដាហ៍សម្រាប់ការដឹកជញ្ជូនទាំងក្នុង និងក្រៅទីក្រុងភ្នំពេញ។ ទំនិញសំខាន់ៗដែលនាំចេញពីទីក្រុង ភ្នំពេញរួមមាន៖ វាយនភ័ណ្ឌ ឱសថ និងទំនិញមានតម្លៃខ្ពស់ផ្សេងទៀត។
សេវាកម្មថ្មីរបស់ក្រុមហ៊ុន Emirates នឹងផ្តល់ជូនបន្ទប់ឯកជន First Class ចំនួន៨កៅអី កៅអីអង្គុយលក្ខណៈបែប Business Class ចំនួន ៤២ កៅអី និងកៅអីធំទូលាយបែប Economy Class ចំនួន៣១០កៅអី។ ភ្ញៀវដែលធ្វើដំណើរជាមួយ Emirates អាចរីករាយជាមួយបទពិសោធន៍នៅលើមេឃដ៏ល្អបំផុត ជាមួយនឹងបទ ពិសោធន៍ ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងមានម៉ឺនុយមុខម្ហូបជាច្រើនមុខ ដែលត្រូវបានសម្រិតសម្រាំងតាមតំបន់ ដែល ត្រូវបានបង្កើត ឡើងដោយក្រុមមេចុងភៅដែលទទួលបានពានរង្វាន់អមដោយ ការផ្តល់ជូននូវជម្រើសភេសជ្ជៈលំដាប់ ខ្ពស់ដ៏សម្បូរបែប។
ភ្ញៀវអាចអង្គុយសម្រាកលំហែកាយជាមួយនឹងមាតិការកម្សាន្តជាច្រើនជុំវិញពិភពលោករហូតដល់ទៅ ៦.៥០០ មាតិកា ដែលរៀបចំយ៉ាងសម្រិតសម្រាំងមាន ដូចជា៖ ភាពយន្ត កម្មវិធីទូរទស្សន៍ តន្ត្រី ផតខាស ហ្គេម សៀវភៅជាសំឡេង និងប្រព័ន្ធកម្សាន្តលើយន្តហោះដែលឈ្នះពានរង្វាន់របស់ Emirates និងមានការកម្សាន្តជាច្រើន ទៀត។ ភ្ញៀវធ្វើដំណើរអាចកក់សំបុត្រតាមរយៈ www.emirates.com ឬជាមួយភ្នាក់ងារផ្តល់សេវាអតិថិជនធ្វើដំណើរទាំង តាមអនឡាញ និងនៅការិយាល័យលក់សំបុត្រដោយផ្ទាល់។
សូមបញ្ជាក់ថា ក្រុមហ៊ុន Emirates គឺជាក្រុមហ៊ុនអាកាសចរណ៍ដែលទទួលបានពានរង្វាន់ពិភពលោក ផ្តល់សេវាកម្មដឹកអ្នកធ្វើ ដំណើរជាង ១៤០ ទីក្រុងនៅទ្វីបចំនួន៦ តាមរយៈមជ្ឈមណ្ឌលដ៏មានប្រសិទ្ធភាពរបស់ខ្លួននៅក្នុងទីក្រុងឌូបៃ។ សេវាកម្មដឹកភ្ញៀវធ្វើដំណើរនេះប្រតិបត្តិការដោយក្រុមកងនាវាអាកាសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក ជាមួយនឹងយន្តហោះ Airbus A380 និង Boeing 777 ដ៏ធំទូលាយនិងទំនើប ដែលបំពាក់ដោយឧបករណ៍ជំនួយផាសុកភាព ទំនើបបំផុតចុងក្រោយ។ ក្រុមហ៊ុន Emirates បានឈ្នះពានរង្វាន់ជាច្រើនលើប្រតិបត្តិការអាជីវកម្មដ៏ល្អឥតខ្ចោះ របស់ខ្លួន រួមទាំងការជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ថ្នាក់ពិភពលោកនៅឯពានរង្វាន់ The APEX Official Airline Ratings™ ដែលឈរនៅលំដាប់កំពូលនៃពានរង្វាន់ជម្រើសក្រុមហ៊ុនអាកាសចរណ៍ល្អសម្រាប់ អ្នកដំណើរ APEX និងត្រូវបានវាយតម្លៃថា ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយប្រាំដោយ APEX ផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ៖ www.emirates.com ឬhttps://www.emirates.com/media-centre/ សម្រាប់ទំនាក់ទំនង PR សូមសរសេរទៅកាន់[email protected]៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង