ព័ត៌មានជាតិ
លោក ស សុខា បញ្ជាឱ្យតាមដានលើអ្នកប្រើប្រាស់ផ្លាកលេខ «ន.ប» ខណៈមានការប្រើប្រាស់ខុសទិសដៅ
លោក ស សុខា បានដាក់បទបញ្ជាដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យបន្តតាមដានចំពោះអ្នកប្រើប្រាស់ផ្លាកលេខ «ន.ប» ខណៈសព្វថ្ងៃ បញ្ហានេះកំពុងកើនឡើងនៅតាមបណ្ដាខេត្ត ដែលមានការប្រើប្រាស់ខុសមធ្យោបាយ។

នៅចំពោះមុខថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈអភិបាលរាជធានី-ខេត្ត និងវត្តមានស្នងការនគរបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ លោក ស សុខា បានដាស់តឿន និងផ្ដាំផ្ញើដល់មន្ត្រីក្រោមឱវាទរបស់ក្រសួងមហាផ្ទៃ ជាពិសេសកងកម្លាំងនគរបាលជាតិ កុំឱ្យអ្នកដទៃខ្ចីយានយន្តដែលពាក់ផ្លាក ន.ប យកទៅប្រើខុសពីម្ចាស់ដើម។
លោក ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរៀបរាប់ឱ្យដឹងថា បើតាមរយៈការរាយការណ៍ពីស្នងការនគរបាលខេត្តព្រះសីហនុ យានយន្តពាក់ផ្លាកលេខ «ន.ប» មួយចំនួន គឺបានជិះទៅធ្វើការនៅកាស៊ីណូ ខណៈពីមុនមក ក៏ធ្លាប់ឃើញយានយន្តពាក់ផ្លាកលេខ «ន.ប» បានឈប់នៅមុខខារ៉ាអូខេ (KTV)។ លោកឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ដូច្នេះថា៖ «ឡានមិនអាចឱ្យខ្ចីទៅលើអ្នកណាម្នាក់ទេ បុគ្គលណា គឺបុគ្គលនោះហើយ សូមប្រើប្រាស់ឱ្យចំមុខ និងចំជំនាញ» ។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាដល់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ដូចជាស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ មេត្តាយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់ផ្លាកលេខ ន.ប នេះ បើចាំបាច់ អ្នកណាដែលប្រព្រឹត្តខុសច្បាប់ ត្រូវតែដកផ្លាកលេខមកវិញ ហើយឱ្យអ្នកនោះទៅបង់ពន្ធដោយខ្លួន ឯង។ ជាការកត់សម្គាល់របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ហានេះ ហាក់មានការកើនឡើងមួយចំនួននៅតាមបណ្ដាខេត្ត ដែលបានប្រើប្រាស់ខុសមធ្យោបាយ ហើយលោក ថា ការប្រើប្រាស់ផ្លាកលេខ ន.ប មិនគួរឈឺក្បាលទៀតទេ មកដល់ម៉ោងនេះ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?