ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល អះអាង អំឡុងខែមិថុនានឹងបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ
បើតាមការបញ្ជាក់ជាថ្មីរបស់លោក ស៊ុន ចាន់ថុល គម្រោងដ៏សំខាន់នៃផ្លូវនាវាចរណ៍តភ្ជាប់ផ្លូវទឹកទៅសមុទ្រ «ព្រែកជីកហ្វូណនតេជោ» នឹងបើកការដ្ឋានសាងសង់នៅអំឡុងមិថុនា ឬកក្កដា ឆ្នាំ ២០២៤។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលបានជំរុញឲ្យគម្រោងតម្លៃរាប់ពាន់លានដុល្លារនេះសម្រេចឲ្យបាន។
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូននៅរសៀលនេះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូនណនតេជោ ជាគម្រោងដែលទាញសមុទ្រឲ្យជាប់ទន្លេ បង្កើនលទ្ធភាពដឹកជញ្ជូនពីខេត្តជាប់ទន្លេសាប ទន្លេមេគង្គ ចុះទៅសមុទ្រកាន់តែលឿន នាំឲ្យសេដ្ឋកិច្ចតាមដងទន្លេកាន់តែរីក។
លោកបន្តថា ការសិក្សាគម្រោងព្រែកជីកនេះអាចបង្កើតបណ្តាញដឹកជញ្ជូនប្រទាក់ក្រឡាគ្នាទាំងទន្លេសាប ទន្លេមេគង្ក ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែកពក ដែលអាចទាញគ្នាទៅវិញទៅមក ដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវទឹកឲ្យកាន់តែច្រើន កាត់បន្ថយសម្ពាធផ្លូវថ្នល់។

តាមការសិក្សា គម្រោង «ព្រែកជីកហ្វូណនតេជោ» មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថានឹងចំណាយទុនវិនិយោគប្រមាណ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ ឆ្នាំ។
ពាក់ព័ន្ធនឹងគម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌរវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនសិក្សាលម្អិតលើគម្រោងក្នុងរយៈពេល ៨ ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល ៨ ខែ ឈានដល់ការចរចា ដើម្បីចុះកិច្ចព្រមព្រៀងសាងសង់តែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់ថា ការធ្វើព្រែកជីកហ្វូណន-តេជោ ដើម្បីពង្រីកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាតិ ហើយការធ្វើព្រែកជីកដើម្បីភ្ជាប់ទន្លេជាមួយសមុទ្រនេះ ក៏ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ពុំមានអ្វីជាអាថ៌កំបាំងនោះទេ គឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជា ជួយឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងធ្វើឱ្យប្រជាជនកម្ពុជាកាន់តែរីកចម្រើនមានជីវភាពកាន់តែធូរធាផងដែរ៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៩ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់