ព័ត៌មានជាតិ
អនុក្រឹត្យថ្មី ពិន័យអ្នកគេចវេះចត្តាឡីស័កមួយគុណជាប្រាំ មេខ្យល់ឡើងដល់ ៥០លានរៀល
រាជរដ្ឋាភិបាលចេញអនុក្រឹត្យចំនួន០២ ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺឆ្លង ដោយធ្វើការផាកពិន័យ លើអ្នកមិនធ្វើចត្តាឡីស័ក និង អ្នកនាំគេចវេស រួមមាន៖
១) អនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
២) អនុក្រឹតលេខ២៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ២០២១ ស្ដីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល
អនុក្រឹត្យនេះ ចែងថា អ្នកគេចវេះមិនធ្វើចត្តាឡីស័ក នឹងត្រូវផាកពិន័យ១លាន ទៅ៥លាន ចំណែកអ្នកសម្របសម្រួល ឬមេខ្យល់នឹងត្រូវផាកពិន័យពី១០លានទៅ៥០លានរៀល។ ចំណែកគ្រឹះស្ថានសុខាភិបាលឯកជនដែលលាក់បាំង និងមិនបានជូនដំណឹងបន្ទាន់ពីអ្នកជំងឺដែលគេចវេសមិនធ្វើចត្តាឡីស័កនឹងពិន័យដូចមេខ្យល់ដែរ។
អនុក្រឹត្យ ស្ដីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានចែងពីការផាកពិន័យ៖
មាត្រា៨៖
ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ចំពោះបុគ្គលដែលគេចវះពីការធ្វើចត្តាឡីស័កតាមការកំណត់ក្នុងមាត្រា៤ នៃអនុក្រឹត្យនេះ។
មាត្រា៩៖
ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ចំពោះបុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ដូចមានចែងក្នុង មាត្រា៦ ចំណុច ២ នៃអនុក្រឹត្យនេះ។
មាត្រា១០៖
ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ចំពោះបុគ្គលដែលធ្វើចត្តាឡីស័ក ដែលមិនសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅ វិភាគរកមេរោគកូវីដ-១៩ ដូចមានចែងក្នុងមាត្រា៦ ចំណុច ៣ នៃអនុក្រឹត្យនេះ។ ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលត្រូវធ្វើចត្តាឡីស័ករួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្ត្រីសុខាភិបាលយកសំណាក ទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ។
មាត្រា១១៖
ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន) រៀល ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គល ដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬ គេចចេញពីកន្លែងធ្វើចត្តាឡីស័ក។
មាត្រា១២៖ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០លាន ទៅ៥០លាន ចំពោះគ្រឹះស្ថានសុខាភិបាលឯកជនទាំងអស់ ដែលជួយលាក់បាំង និងមិនបានធ្វើការជូនដំណឹងបន្ទាន់ទៅក្រសួងសុខាភិបាល ក្នុងករណីពិនិត្យឃើញថា អ្នកជំងឺដែលកំពុងទទួលសេវាព្យាបាលនៅក្នុងគ្រឹះស្ថានរបស់ខ្លួន មានតម្រុយបញ្ជាក់ថា ជាអ្នកជំងឺដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬកំពុងគេចចេញពីការធ្វើចត្តាឡីស័ក។
មាត្រា១៣៖ ប្រាក់ពិន័យនឹងបង្កើនទ្វេដងករណីបទល្មើស នៅតែបន្តប្រព្រឹត្តិម្តងទៀត។
គួររំលឹកថា ក្រោយពីមានពលករមួយចំនួន ដែលត្រឡប់មកពីប្រទេសថៃបានគេចវេសមិនធ្វើចត្តាឡីស័កនៅព្រំដែន រហូតមានពលករខ្មែរម្នាក់បានគេចចេញពីការធ្វើចត្តាឡីស័ក និងជួបគ្រោះថ្នាក់ជាន់មីនដាច់ជើង នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅរដ្ឋមន្ត្រីសុខាភិបាលពិភាក្សាជាមួយ រដ្ឋមន្ត្រីយុត្តិធម៌ ធ្វើការកែប្រែមាត្រា៨ នៃអនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជម្ងឺនៅតាមច្រកចេញចូល ដែលបានចុះតាំងពីឆ្នាំ២០១៥ ដោយឱ្យបង្កើនចំនួនប្រាក់ពិន័យឱ្យធ្ងន់ជាងមុន ដើម្បីដើម្បីសុវត្ថិភាពសុខភាពក្នុងប្រទេស។
នៅមាត្រា ៨ នៃអនុក្រឹត្យចាស់នោះ ចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនណាដែលគេចវេះ មិនឲ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយមន្ត្រីចត្តាឡីស័ក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទដែលបានកំណត់ក្នុងអនុក្រឹត្យ នឹងត្រូវទទួលពិន័យជាអន្តរការពី២សែន ទៅ ១លានរៀល។
លុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងសុខាភិបាល ដឹកនាំដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើការពិនិត្យកែសម្រួលអនុក្រឹត្យស្តីពីវិធានសុខាភិបាលចាស់នោះ៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានទាក់ទង៖ ក្រសួងយុត្តិធម៌ និងសុខាភិបាល កំពុងពន្លឿនបញ្ចប់វិសោធនកម្ម ពិន័យអ្នកគេវេះធ្វើចត្តាឡីស័ក
អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដាក់ចេញវិធានការតឹងរឹង ទប់ស្កាត់ការឆ្លងកូវីដ-១៩
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ