ព័ត៌មានជាតិ
ខេត្តសៀមរាបដង្ហែរជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣
នៅរសៀលថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប រួមជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្ត មន្ទីរ សុខាភិបាលខេត្ត បានរៀបចំពិធីអបអរសាទរជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ ដោយដង្ហែពានជ័យលាភីនៅតាមដងវិថីនានា ក្នុងក្រុងសៀមរាប ។

សម្រាប់ខេត្តសៀមរាប អង្គភាពដែលទទួលបានជ័យលាភីចំនួន៤អង្គភាព រួមមានទី១/អនុវិទ្យាល័យមិត្ត ភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា ទទួលបានចំណាត់ថ្នាក់លេខ២។ ទី២.មណ្ឌលសុខភាព គោកចក ទទួលបានចំណាត់ថ្នាក់លេខ២។ ទី៣/ សាលាបឋមសិក្សា វត្តបូព៌ ទទួលបានចំណាត់ថ្នាក់លេខ៣ និងទី៤ សាលាបឋមសិក្សាក្រវ៉ាន់ ទទួលបានចំណាត់ថ្នាក់លេខ៦។
ក្នុងុំឱកាសនោះ អភិបាលខេត្តសៀមរាប លោកស្រី ម៉ន នីរងី្ស បានគូសបញ្ជាក់ថា ការបង្កើនភាពទុកចិត្តចំពោះសុខភាពរបស់សិស្ស តាមរយៈការអនុវត្តកម្មវីធីអាហាររូបត្ថម្ភដល់កុមារ និងការពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ហើយការជំរុញលើកទឹកចិត្តដល់ មាតាបិតា អាណាព្យាបាល សហគមន៍និងការចូលរួមការអប់រំសិស្ស ។ ដើម្បីបន្តជំរុញលើកំណែទម្រង់លើកកម្ពស់លើការសិក្សា រួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យអទិភាពដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ជកោណ រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមចលនានៃការប្រឡងប្រណាំងតាមរយៈការវាយតម្លៃ និង ទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៤បន្តទៀត។

លោកស្រីបានបញ្ជាក់ថា ការមានបញ្ហាថ្នាំងថ្នាក់ក្នុងការបម្រើសេវាពីប្រជាពលរដ្ឋ ត្រូវដោះស្រាយដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ ពន្យល់ហេតុផល និងអាចទទួលយកបាន គឺ ត្រូវមានគំនិតផ្តួចផ្តើមថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឲ្យអង្គភាពមានដំណើរកាន់តែល្អប្រសើរជាងមុន ៕
អត្ថបទ៖ គឿន វេត




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង