ព័ត៌មានជាតិ
កំណាត់ផ្លូវជាតិលេខ ៧ ពីរមៀតទៅច្រកព្រំដែនត្រពាំងក្រៀលព្រំដែនឡាវនឹងបើកការដ្ឋាននៅឆ្នាំ ២០២៤
បើតាមការគូសបញ្ជាក់ពីលោក ស៊ុន ចាន់ថុល កំណាត់ផ្លូវជាតិលេខ ៧ ពីរមៀតទៅច្រកព្រំដែនត្រពាំងក្រៀលនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៤។
លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កំណាត់ផ្លូវនេះខាងភាគីចិនបានបញ្ចប់នីតិវិធីចុងក្រោយដើម្បីអាចឈានទៅបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៤។
លោកថា គម្រោងផ្លូវនេះបានសិក្សានិងរង់ចាំជំនួយឥតសំណងពីប្រទេសចិន។ បើតាមភាគីចិនបានផ្ដល់ព័ត៌មានថាបានឈានដល់ដំណាក់កាលចុងក្រោយ និងអាចបើកការដ្ឋានសាងសង់នៅឆ្នាំនេះ។
រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតចំណងលើការស្ថាបនាកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចគីឡូម៉ែត្រលេខ ៣៣១ (រង្វង់មូលខ្លាស្ទុះ) ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ រហូតដល់ចំណុចគីឡូម៉ែត្រលេខ ៤២៤ ចំណុចឃុំអូរគ្រៀង ស្រុកសំបូរ ប្រវែង ៩៣,៥៦៥គម។
បើតាមលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ភាគីចិនសន្យានឹងបន្តសាងសង់កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៦ គីឡូម៉ែត្របន្ថែមទៀតភ្ជាប់ពីចំណុចរមៀត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដល់ព្រំដែនប្រទេសឡាវតាមរយៈឥណទានជំនួយឥតសំណង៕
កំណាត់ផ្លូវជាតិលេខ៧ ដែលស្ថាបនារួចពីរង្វង់មូលខ្លាស្ទុះក្រុងក្រចេះ ដល់អូរគ្រៀង ស្រុកសំបូរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៥ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ