ព័ត៌មានជាតិ
អាជ្ញាធរភ្នំពេញ បង្កើនសកម្មភាពស្ដារប្រឡាយនៅតំបន់ជាយក្រុងមុនរដូវវស្សាមកដល់
អាជ្ញាធររាជធានីភ្នំពេញ បានបង្កើនសកម្មភាពការងារស្ដារប្រឡាយនៅតំបន់ជាយក្រុងស្ថិតនៅក្នុងខណ្ឌទាំង ៤ នៃរាជធានីភ្នំពេញ ដើម្បីបើកមុខទឹកឲ្យហូរមុនពេលរដូវវស្សាចូលមកដល់។
នៅថ្ងៃទី ១៨ ខែកុម្ភៈ នេះលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពស្ដារប្រឡាយទួលពង្រទំហំ ៨ ម៉ែត្រ និងតួប្រឡាយស្ថានីយលូប្រាំ ដើម្បីជំរុញការងារស្ដារប្រឡាយឲ្យបានទាន់ពេលវេលា នឹងបើកផ្លូវទឹកឲ្យហូរបានលឿន កាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួន ៤ នៅជាយក្រុង មុនពេលរដូវវស្សាចូលមកដល់។

លោក ឃួង ស្រេង បានចុះពិនិត្យទីតាំង សកម្មភាពកាយបើកមុខទឹកមានដូចជា ប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ប្រឡាយភូមិម័រ ខណ្ឌដង្កោ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យនិងការពិនិត្យមើលស្ថានីយបូមទឹកលូ៥ជាដើម។
លោកឃួង ស្រេងបានមានប្រសាសន៍ថា ប្រឡាយទាំងប៉ុន្មានខាងលើនេះ ជាប្រឡាយមេ ដែលមានសារៈសំខាន់បំផុតក្នុងការរំដោះ ទឹកពីផ្លូវជាតិលេខ៤ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោនិងខណ្ឌមានជ័យ។

លោកបន្តទៀតថា ការស្ដារប្រឡាយខាងលើនេះបានធ្វើឲ្យប៉ះពាល់ដីកម្មសិទ្ធិឯកជនរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ហើយបងប្អូនប្រជាពលរដ្ឋក៏បានចូលរួមបរិច្ចាគដីដែលជាកម្មសិទ្ធិរបស់ខ្លួននោះជូនមកអោយរដ្ឋបាលរាជធានីភ្នំពេញផងដែរ ។
លោកពិតជាអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមបរិច្ចាគដីដែលមានទំហំរហូតដល់២ម៉ែត្រនិងមាន
បណ្ដោយរហូតដល់៥០០ម៉ែត្រ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញមានលទ្ធភាពស្ដារប្រឡាយនេះអោយបានធំរហូតដល់ ៨ម៉ែត្រទៅតាមគម្រោង។

លោកឃួង ស្រេង ក៏បានអំពីនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញដើម្បីស្ដារប្រឡាយទាំងនេះឱ្យបានលឿននិងធំទូលាយ។
លោកបានបញ្ជាក់ផងដែរថា ចំពោះប្រឡាយដែលមានស្រាប់ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានរំលោភ ដោយសាងសង់ផ្ទះនៅលើតួប្រឡាយតែម្តង។
បញ្ហានេះលោកសំណូមពរឲ្យបងប្អូនប្រជាពរដ្ឋរុះរើសំណង់នោះចេញពីតួប្រឡាយ ដើម្បីឲ្យក្រុមការងារមានលទ្ធភាព ស្ដារប្រឡាយដោះទឹកនេះអោយបានលឿនទៅតាមគម្រោងដែលបានគ្រោងទុក៕

អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ