Connect with us

ព័ត៌មានជាតិ

អតីតរដ្ឋមន្រ្តី​​ក្រសួង​សាធារណការ ស្នើ​ឲ្យ​មន្រ្តី​ចុះ​តាមដាន​​គុណភាព​ផ្លូវ​ជាតិ​កំពុង​ដំណើរការ​សាងសង់

បានផុស

នៅ

ថ្លែងនៅក្នុងពិធី​​​ចូលរួម​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ក្រសួង​សាធារណការកាលពី​រសៀលម្សិលមិញនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​មន្ត្រី​ក្រសួង​សាធារណការ​ចុះ​ពិនិត្យ​តាមដាន​កំណាត់​ផ្លូវជាតិ​ដែល​កំពុង​ដំណើរការ​សាងសង់​ ដើម្បី​ធានា​បាន​គុណភាពនិង​ស្តង់ដា​បច្ចេកទេស។

ទាក់ទងការដ្ឋាន​ផ្លូវជាតិ​កំពុង​ដំណើរការសាងសង់ លោក ស៊ុន ចាន់ថុល អតីត​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ បាន​លើក​​ពី​កំណាត់​ផ្លូវ​ជាតិ​​មាន​ផ្លូវជាតិលេខ​ ៣១ លេខ ៣៣ លេខ ៤១ លេខ ១០ លេខ ៧១សេ និង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត ដោយ​​លោកជំរុញ​ឲ្យ​មន្រ្តី​បច្ចេកទេស​ត្រូវ​ចុះត្រួត​ពិនិត្យ​តាមដាន​ជាប់ជាប្រចាំ​ ដើម្បី​ធានា​បាន​គុណភាពស្របតាម​ស្តង់ដាបច្ចេកទេស​។

ជាមួយ​គ្នានេះ លោក​ក៏​ស្នើ​ឲ្យ​ពិនិត្យ​លើកកម្រិត​​ផ្លូវ​ជាតិលេខ ៥៧ លេខ ៥៨ និង​លេខ ៥៩ ពី​កូន​ដំរី ទៅ ម៉ាឡៃ ទៅសំពៅលូន ភ្នំ​ព្រឹក្ស កំរៀង ដោយសារ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ដែល​សម្តេច​តេជោ​អតីត​នាយករដ្ឋមន្រ្តី​បាន​ដាក់​ចេញ​ជា​ច្រក​របៀង​មច្ឆា និង​អង្ករ។

លោក​ស៊ុន ចាន់ថុល​ ថ្លែង​យ៉ាងដូច្នេះ​ថា៖ «តើ​គួរ​លើក​កម្រិត​​ពី DBST ទៅ AC? ដោយសារ​ផ្លូវ​ទាំង​នេះ​ស្ថាបនា​យូរ​ឆ្នាំ​ដែល​គួរ​ដល់​​ពេល​លើក​កម្រិត​គុណភាព​ដើម្បី​ធានា​ការ​ប្រើប្រាស់​យូរអង្វែង»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន នៅ​អណត្តិទី ៧ នៃ​រដ្ឋាភិបាលទទួលបានការតែងតាំងជាឧបនាយករដ្ឋមន្រ្តី​ និង​អនុប្រធាន​ទី ១ ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជា។

លោក ស៊ុន ចាន់ថុល ត្រូវ​បាន​គេ​ដឹង​ជា​មន្រ្តីកណ្តាប់ដៃដែក កាលកាន់ជា​រដ្ឋមន្រ្តីក្រសួងសាធារណការ​និង​ដឹកជញ្ជូន លោក​ធ្លាប់បានព្រមានក្រុមហ៊ុន​សាងសង់​ផ្លូវមួយ​ចំនួន ដែលសាងសង់​គ្មានគុណភាពដាក់ក្នុង​បញ្ជីខ្មៅ។ ទាក់ទង​ការ​ធានាគុណភាព​ផ្លូវថ្នល់ លោកក៏​តែងតែងចុះតាមដានត្រួតពិនិត្យការ​សាងសង់​ជាប់ជាប្រចាំដោយប្រកាស​លែងទទួល​យក​ផ្លូវ​ធ្វើ​មុខ​ខូចក្រោយធ្វើក្រោយ​ខូចមុខ​តទៅទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម