Connect with us

ព័ត៌មានជាតិ

អ្នកផលិតអំបិលស្នើឱ្យរដ្ឋាភិបាលកាត់បន្ថយការនាំចូលអំបិលពីបរទេស ខណៈទិន្នផលកើនឡើងច្រើន

បានផុស

នៅ

លោក អ៊ុយ សិលា ម្ចាស់ស្រែអំបិលបានស្នើរដល់ក្រសួងស្ថាប័ន និងជំនាញមេត្តាជួយកាត់បន្ថយនាំចូលអំបិលពីប្រទេសជិតខាង។

លោក អ៊ុយ សិលា បានលើកឡើងថា ទោះបីជាអំបិលឆ្នាំនេះប្រមូលផលបានច្រើនក៏ពិតមែន ក៏ប៉ុន្តែការលក់ចេញស្ថិតក្នុងចំនួនដ៏តិចតូចមួយប៉ុណ្ណោះ ជាមួយនឹងតម្លៃចុះថោក បើធៀបជាមួយតម្លៃអំបិលលក់ចេញ កាលពីពេលកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំបិលឆ្នាំនេះ គិតត្រឹមខែ កុម្ភៈ ដើម២០២៤ អំបិលនៅក្នុងឃ្លាំងមានចំនួន ៤.២៣០តោន ក្នុងនោះអំបិលប្រមូលបានថ្មីក្នុងឆ្នាំនេះ មានចំនួន ៣.៩៧០តោន ដោយការលក់ចេញទើបតែបានចំនួន ៣៥០តោន ប៉ុណ្ណោះ។ នេះបើតាមតួរលេខរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកែប។

លោក អ៊ុយ សិលា អ្នកគ្រប់គ្រងស្រែអំបិលនៅក្រុងកែប ខេត្តកែបបានឱ្យដឹងថា បច្ចប្បន្នលោកមានអំបិលក្នុងឃ្លាំងប្រមាណជាង ២ពាន់តោន ក្នុងនោះលោកទើបតែលក់បានប្រមាណ ៦ពាន់បាវតែប៉ុណ្ណោះ (១ប៉ាវ ស្មេី ៥០គ.ក)។

ទោះបីប្រមូលផលបានច្រើន តែលោកហាក់មិនសប្បាយចិត្តដោយសារតម្លៃទាបជាងឆ្នាំមុន ដោយបច្ចប្បន្នអំបិលលេខ១ ក្នុងមួយបាវ លក់បានតែ ១០.០០០ ទៅ ១១.០០០រៀល លេខ២ លក់បានពី ៨.000 ទៅ ៩.០០០រៀល (១បាវ ស្មើ ៥០គ.ក)។

ដោយឡែកកាលពីឆ្នាំកន្លងទៅអំបិល លេខ១ លក់បានចាប់ពី ២០.០០០រៀល និងលេខ២ ចាប់ពី ១៨.០០០ ទៅ ២០.០០០រៀល ឯណោះ។

លោក អ៊ុយ សិលា ម្ចាស់ស្រែអំបិលបានបង្ហាញការភ្ញាក់ផ្អើលថា ឆ្នាំនេះស្ងាត់ប្លែក ដោយមិនមានក្រុមឈ្មួញកណ្តាលចុះមកទិញច្រើនដូចឆ្នាំរាល់ៗដង។

យ៉ាងណាលោកបញ្ជាក់ថា តាមព័ត៌មានដែលលោកទទួលបាន ដោយសារឈ្មួញកណ្តាលទាំងនោះកំពុងនាំចូលអំបិលពីបណ្តាប្រទេសមួយចំនួនដូចជាវៀតណាម ថៃ ឬឥណ្ឌា ជាដើម ជាមួយតម្លៃដែលទាបជាងយើងឆ្ងាយ។

លោក អ៊ុយ សិលា បន្តសំណូមដល់ប្រជាពលរដ្ឋខ្មែរ ងាកមកគាំទ្រអំបិលដែលផលិតដោយធម្មជាតិរបស់ខ្មែរ ដែលជួយគាំទ្រដល់ការផលិតរបស់កសិករ និងជួយសុខភាពអ្នកបរិភោគផង។

ក្នុងនោះក៏ស្នើដល់ក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ កាត់បន្ថយការនាំចូលអំបិលពីប្រទេសជិតខាង ដើម្បីលើកស្ទួយផលិតអំបិលជាតិ ដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្រ្ត។

លោក អ៊ុយ សិលា ម្ចាស់ស្រែអំបិលបានបញ្ជាក់ថា សម្រាប់ឃ្លាំងលោក មានប្រជាពលរដ្ឋអាចមកមើលកម្សាន្តពីចរន្តនៃការផលិតអំបិលធម្មជាតិយើងក៏បាន និងអាចទិញក្នុងចំនួនណាមួយក៏បាន។

លោក ប៊ុន ណារិន ប្រធាន​សមាគម​ផលិត​អំបិល​កម្ពុជាបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ទិន្នផលអំបិលប្រមូលបាន​ប្រ​មាណ ២ ម៉ឺនតោន ហើយនៅរយៈពេល ២ ខែទៀត លោក​ដាក់ក្ដីរំពឹងថា ទិន្នផលអាច​នឹង​ទទួល​បានពី ៧ ទៅ ១០ ម៉ឺនតោននៅឆ្នាំនេះ។​

យោងតាមរបាយការណ៍​របស់​​​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍​បង្ហាញថា ​នៅក្នុងឆ្នាំ ២០២៣ កម្ពុជាផលិតអំបិលបានជាង ៨ ម៉ឺនតោន (៨​១​.​១​៥​៤​) កើន​ឡើង​ ​១​៤​៨​.​៩​ ​ភាគរយ​​ធៀប​នឹង​ចំនួន​ ​៣​២​.​៩​០​០​ ​តោន​ក្នុង​ឆ្នាំ​២​០​២​២​។

របាយការណ៍ដដែលបង្ហាញថា ផ្ទៃដីផលិតអំបិលនៅកម្ពុជាមានចំនួន ៣,៩៨៧.៣៥ ហិកតា ក្នុងនោះនៅខេត្តកំពត ៣ ៤៨៩.៤៨ ហិកតា និងខេត្តកែប ៤៩៧.៨៧ ហិកតា៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម