Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ ណែនាំពលរដ្ឋ កុំព្រួយបារម្ភ មូសអង្កាម មិនមែនជា​ភ្នាក់ងារចម្លងជំងឺដូច មូសខ្លា និងមូសដែកគោល នោះទេ

បានផុស

នៅ

មន្ត្រី​ជំនាញ​សុខភាព បាន​ណែនាំ​ប្រជាពលរដ្ឋ កុំ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​មូស​អង្កាម ព្រោះ​វា​មិនមែន​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​សកម្ម​ដូច​មូស​ខ្លា និង​មូស​ដែកគោល នោះ​ទេ ពោល​ពេល​វា​ខាំ​គ្រាន់តែ​រំខាន​ដល់​ការ​រស់នៅ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​មាន​ប្រសាសន៍​ថា មូល​អង្កាម​ច្រើន​រស់នៅ​តាម​ទឹក​លូ និង​ទឹក​សម្អុយ​នានា ហើយ​យើង​អាច​សម្គាល់​មូស​ប្រភេទ​នេះ​បាន​តាមរយៈ​ពណ៌​សម្បុរ​របស់​វា ក្រមៅ ហើយ​មិន​មាន​ក្រឡា​បង្កង់​ឆ្នូត​ស​ខ្មៅ​ដូចជា​មូស​ខ្លា​នោះ​ទេ។ មូស​ប្រភេទ​នេះ បើ​វា​ខាំ គ្រាន់តែ​ធ្វើ​ឱ្យ​យើង​រមាស់ រំខាន​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ពិសេស​រំខាន​ដំណេក មិន​បង្ក​ការ​ឆ្លង​ជំងឺ​ផ្សេងៗ ដូច​មូស​ខ្លា ធ្វើ​ឱ្យ​កើត​ជំងឺគ្រុនឈាម និង​មូស​ដែកគោល​ធ្វើ​ឱ្យ​កើត​ជំងឺគ្រុនចាញ់​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត បាន​ពន្យល់​ថា មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​មូស​អង្កាម​នេះ អាច​ពាក់ព័ន្ធ​ទៅ​នឹង​កត្តា​បោះចោល​សំរាម​ក្នុង​លូ​ទឹកស្អុយ ធ្វើ​ឱ្យ​កកស្ទះ មិន​អាច​ឱ្យ​ទឹក​ហូរ​ចេញ​បាន ឬ ទឹក​ដក់​ក្នុង​វត្ថុ​ផ្សេងៗ បង្កើត​ជា​ដង្កូវទឹក វិវឌ្ឍន៍​ទៅ​រក​កំណើត​មូស​នេះ។ មិន​អនាម័យ​ផ្ទះសម្បែង ដោយ​ទុក​សម្បក​កង់ សម្បក​ដូង​ចោល។ មិន​បាន​កាយ​សំរាម​នៅ​ក្នុង​ប្រព័ន្ធ​បង្ហូរទឹក ឬ កាយ​ដី​លុបថ្លុក​ដែល​អាច​ដក់​ទឹកបាន។ ទាំងអស់​នេះ​សុទ្ធតែ​ជា​ជម្រក​បង្ក​កំណើត​ឱ្យ​មូស​យ៉ាង​ងាយស្រួល។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​កើត​មូស​អង្កាម​ទាំងនេះ ដោយ​រៀបចំ​ផ្ទះសម្បែង​ឱ្យ​បាន​ស្អាត មិន​ត្រូវ​យក​សំរាម​ទៅ​ចាក់​ចោល​នៅ​តាម​ប្រឡាយ​ទឹក ឬ លូ នោះ​ទេ សំអាត​នៅ​តាម​ប្រឡាយ ឬ លូ ធ្វើ​យ៉ាងណា​ឱ្យ​ទឹក​ហូរ​មាន​ចរន្ត​ផ្លាស់ប្ដូរ។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បាន​បញ្ជាក់​ថា មូស​អង្កាម ច្រើន​តែ​កើត​មាន​នៅ​រដូវប្រាំង ហើយ​រដូវ​ធ្លាក់​ខ្យល់​មិន​សូវ​ជា​មាន​នោះ​ទេ។ បើ​ផុត​ពី​រដូវ​ធ្លាក់​ខ្យល់ មូស​អង្កាម អាច​កើត​មាន​កាន់តែ​ច្រើន​ឡើង មិនមែន​តែ​ក្នុង​រាជធានី​ភ្នំពេញ​ទេ ដែល​សម្បូរ​មូស​អង្កាម ទោះជា​នៅ​តាម​បណ្តា​ខេត្ត​នានា ក៏​មាន​ច្រើន​ណាស់​ដែរ ហើយ​ពេល​ដល់​រដូវភ្លៀង​ធ្លាក់​ទឹក​លូ​លែង​ស្អុយ​មាន​ចរន្តទឹក​ហូរ​ក្នុង​លូ មូស​អង្កាម ក៏​លែង​សូវ​មាន​ទៀត​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម