ព័ត៌មានជាតិ
ឈ្មួញកណ្តាលឲ្យតម្លៃដំឡូងមីដល់ ៧៨០ រៀល ក្នុង ១ គីឡូក្រាម កសិករសប្បាយចិត្តប្រមូលផល
កសិករនៅស្រុកភ្នំព្រឹក រីករាយក្នុងការប្រមូលផលដំឡូងមី ខណះទីផ្សារបច្ចុប្បន្នបានប្រសើរជាងឆ្នាំកន្លងទៅ ដែលជំរុញឲ្យកសិករបង្កើនការដាំបន្តហើយកសិករបានរំពឹងថា ឆ្នាំខាងមុខនឹងល្អលើសឆ្នាំនេះ។
នៅលើទំហំដី ២០ ហិកតា ស្ថិតក្នុង ភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លោក រិន ដា អាយុ ៤៣ ឆ្នាំ កំពុងចាប់ផ្តើមប្រមូលផលទិន្នផលដំឡូងមី។
បើទោះបីនៅលើទំហំដីទាំង ២០ ហិកតា ទិន្នផលបានខូចខាតប្រហែល ១៥ ភាគរយក្តី ក៏ទិន្នផលទាំងអស់មានកម្រិតខ្ពស់គួរសមដែរ។ តាមលោក រិន ដា ការខូចខាត ១៥ ភាគរយ ដោយសារស្ថានភាពដីតំបន់នោះជាដីទំនាបទើបបង្កើតជាមេរោគផ្សិតរលួយខូចតែម្តង។

ទិន្នផលដំឡូងមានឈ្មួញកណ្តាលមកទិញដល់ចម្ការ ហើយដឹកលក់បន្តទៅថៃដោយមិនចាំបាច់មកដឹកទៅដោយខ្លួនឯងនោះទេ។ លោក រិន ដា បានបង្ហាញពីតម្លៃដំឡូងមី ខណៈដែលឈ្មួញកណ្តាលបានឲ្យតម្លៃ ៧៨០ រៀល ក្នុង ១ គីឡូក្រាម សម្រាប់ដំឡូងស្ងួត និងដំឡូងស្រស់បាន ៤០០ រៀល ក្នុង ១ គីឡូក្រាម បើធៀបឆ្នាំមុនបានកើនឡើងចន្លោះពី ១០០ រៀលដល់ ១៥០ រៀល ក្នុង១គីឡូក្រាម។

ការប្រមូលផលឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ លោក រិន ដា ត្រូវការកម្លាំងពលកម្មក្នុងស្រុកយ៉ាងច្រើនដែលអាចផ្តល់ប្រាក់កម្រៃប្រចាំថ្ងៃផ្គត់ផ្គង់ដល់គ្រួសារកម្មករប្រសើរជាងផ្សងព្រេងធ្វើចំណាកស្រុក ខណះលោកមានដាំដុះដំណាំកសិកម្មច្រើនមុខមានដូចជា ដំឡូង មៀន ពោត ជាដើម ។


មន្ត្រីកសិកម្មខេត្តបាត់ដំបងបានប្រាប់ថា ការដាំដំណាំដំឡូងមីឲ្យតែកសិករតាំងចិត្តអត់ធ្មត់មិនខាតបង់នោះទេ ព្រោះតម្រូវការទីផ្សារមិនអាចខ្វះបានឡើយ បើទោះបីក្នុងកាល:ទេស:ខ្លះចុះថ្លៃបន្តិចក៏ដោយ។ ទិន្នផលដំឡូងអាចនឹងហក់ឡើងជាបន្តបន្ទាប់ ឲ្យតែទិន្នផលដំឡូងនោះកសិករចេះថែទាំបានល្អតាមស្តង់ដាតម្រូវតាមទីផ្សារក្រុមហ៊ុនគេនឹងសប្បាយចិត្តក្នុងការទិញចូល។
មន្ត្រីរូបនេះក៏បានកោតសសើរដល់កសិករខាងលើ ដែលប្រកបរបរកសិកម្មឈានមុខគេក្នុងស្រុកភ្នំព្រឹក្ស។ លោកអះអាងថា តាមរយ:ការសិក្សាផ្នែកកសិកម្មបានច្បាស់លាស់ ទាំងរបៀបថែទាំដំណាំ ទាំងការវេចខ្ចប់ តាមតម្រូវការទីផ្សារ និងយល់ដឹងថា តម្លៃរាល់កសិផលដែលបានប្រែប្រួលខ្លះៗ តើមកពីក្តាអ្វី? គឺមកពីកត្តាទិន្នផល និងការវេចខ្ចប់មិនបានល្អតាមតម្រូវការទីផ្សារ មិនមែនមកពីមន្ទីរណា ឬ ក្រសួងណាទម្លាក់តម្លៃកសិផលរបស់ប្រជាកសិករក្នុងស្រុកនោះទ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច