Connect with us

ព័ត៌មានជាតិ

ម្ចាស់សហគ្រាស គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចចុះបញ្ជិការ តាមអនឡាញ

បានផុស

នៅ

ម្ចាស់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបំណងចុះបញ្ជិការបើកគ្រឹះស្ថានថ្មី រឺអ្នកមានបំណងចុះបញ្ជីធ្វើជាម្ចាស់សហគ្រាស អាចចូលធ្វើការចុះបញ្ជី និងពិនិត្យមើលនីតិវិធីផ្សេងៗទៀតបានតាមរយៈ គេហទំព័រផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងបានដាក់កម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅលើប្រព័ន្ធអនឡាញនៅលើគេហទំព័ររបស់ក្រសួងការងារផ្ទាល់ដើម្បីចុះបញ្ជិការអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការចុះបញ្ជិការអនុញ្ញាតបើកសាខាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈប្រព័ន្ធអ៉ីនធើណេត ដែលមានភាពងាយស្រួល និងចំណេញពេលវេលា។ ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់ប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលអាចចូលទៅប្រើប្រាស់ និងពិនិត្យមើលនីតិវិធីផ្សេងៗនៅលើប្រព័ន្ធអ៉ីនធើណេតដូចគ្នាផងដែរ។

គួរកត់សម្គាល់ថា ការធ្វើទំនើបកម្មសេវាពាក់ព័ន្ធវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅលើប្រព័ន្ធអ៉ីនធើណេតនេះ គឺស្របតាមយុទ្ធសាស្រ្តបញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ជាពិសេសស្ថិតក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ របស់ក្រសួងការងារ ក្នុងការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន គ្រឹះស្ថានសិក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃអភិវឌ្ឍន៍ដើម្បីពង្រឹងគុណភាពការផ្តល់សេវាប្រឹក្សាយោបល់ និងមគ្គុទេសក៍អាជីពការងារ និងវិជ្ជាជីវៈតែម្តង។

ការធ្វើទំនើបកម្មលើវិស័យសេវាកម្មរបស់ក្រសួងការងារនេះ ក៏ដើម្បីផ្តល់ភាពងាយស្រួល និងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាកាន់តែច្រើននាពេលអនាគតផងដែរ។ សម្រាប់ព័ត៌មាននានា ម្ចាស់សហគ្រាស គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចទាក់ទងទៅកាន់លេខទូរស័ព្ទ 1297 រឺតាមរយៈអ៉ីម៉ែលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម