Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តត្បូងឃ្មុំ ចុះបង្ក្រាបបទល្មើសនេសាទ ដកហូតរបាំងស្បៃមុងជា ១.០០០ ម៉ែត្រ

បានផុស

នៅ

នាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ បានដឹកនាំកងកម្លាំងសមត្ថកិច្ច ខណ្ឌជលផលត្បូងឃ្មុំ សហការជាមួយកម្លាំងគណៈកម្មការ សហគមន៍នេសាទ ចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលនៅស្រុកចំនួន២ក្នុងខេត្តត្បូងឃ្មុំ។

កងកម្លាំងជំនាញ និងសមត្ថកិច្ច បានរុះរើ បំផ្លាញចោលវត្ថុតាងរួមមាន៖ លូស្បៃមុង ចំនួន ២៧មាត់ របាំងស្បៃមុង ប្រវែង ១០៨០ម៉ែត្រ និងបង្គោលចម្រឹងចំនួន ៩១៨ ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជំរាបថា ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោក អៀម ម៉ាយ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ មានកងកម្លាំងចំនួន៣រូប សហការជាមួយកម្លាំងគណៈកម្មការសហគមន៍នេសាទបឹងយាយស ឃុំសេដា ស្រុកតំបែរ បានត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល និងបទល្មើសព្រៃលិចទឹក នៅជុំវិញបឹងយាយស (បឹងជីធាង) ឃុំសេដា ស្រុកតំបែរ។

ដោយឡែក លោក សយ ស៊ាងហុង នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ បានដឹកនាំសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ ចំនួន២រូប សហការជាមួយសមត្ថកិច្ចរដ្ឋបាលឃុំមៀន និងមានការចូលរួមពីកម្លាំងគណៈកម្មការសហគមន៍ នេសាទ​បឹងក្រពិត ចុះប្រតិបត្តិការ ល្បាត ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចរាំងជ្រុំ ចំណុចផ្លូវលោក ចំណុចបឹងក្រពិត ចំណុចកន្លែងចក ចំណុចបឹងកាង ស្ថិតនៅឃុំមៀន និងឃុំព្រះធាតុ ស្រុកអូររាំងឪ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម