Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ជ័យជម្នះ​ពិតប្រាកដ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​គ្រាប់មីន មិន​ត្រឹមតែ​កំណត់​ផ្ទៃដី​ទេ តែ​ជា​ការ​ជួយសង្គ្រោះ​ជីវិត និង​ស្តារឡើងវិញ​តាម​សហគមន៍​ធ្លាប់​រងគ្រោះ

បានផុស

នៅ

​ប្រទេស​ស្វី​ស ៖ ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២៤ លោក​បណ្ឌិត លី ធុជ ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ តាងនាម​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ការដឹកនាំ​កិច្ចប្រជុំ​កៀរគរ​ធនធាន​ប្រចាំឆ្នាំ​លើក​ទី​៩ (Ninth Annual Pledging Conference) ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​នៃ​អនុសញ្ញា​ស្តីពី​ការហាម​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (APMBC) ដែល​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ ជា​មួយ​នឹង​កិច្ចប្រជុំ​កៀរគរ​ធនធាន លោក​បណ្ឌិត លី ធុជ បាន​លើក​ឡើង​អំពី​ទស្សនៈវិស័យ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​មរតក​នៃ​គ្រាប់មីន ដែល​សម្តេច​តេ​ជោ​គឺជា​ជន​បង្គោល និង​អ្នកតស៊ូ​មតិ​ដ៏​ឆ្នើម ព្រមទាំង​បានផ្តល់​នូវ​ទស្សន​ទាន​ដ៏​មានតម្លៃ​ទៅកាន់​ពិភពលោក​ថា “​ជ័យជម្នះ​ពិតប្រាកដ​ក្នុង​សង្គ្រាម​ប្រឆាំងនឹង​គ្រាប់មីន មិនមែន​ត្រឹមតែ​កំណត់​ផ្ទៃដី​បាន​រំដោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាការ​ជួយសង្គ្រោះ​អាយុជីវិត និង​ការ​ស្តារឡើងវិញ​នៅតាម​សហគមន៍​ធ្លាប់​រងគ្រោះ​ដោយសារ​មីន​”​។

ស្រប​នឹង​ទស្សនៈទាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន លោក​បណ្ឌិត លី ធុជ បាន​មាន​ប្រសាសន៍​ថា សមិទ្ធផល​រួម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មីន​ប្រឆាំង​មនុស្ស គឺជា​សក្ខីភាព​មួយ​ចំពោះ​ស្មារតី​មនុស្សជាតិ​ដ៏​យូរអង្វែង ហើយ​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋ​ភាគី និង​អង្គការ​សង្គម​ស៊ីវិល មិន​ត្រឹមតែ​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​សាបព្រោះ​គ្រាប់​ពូជ​នៃ​អនាគត ដែល​យើង​ទាំងអស់​ត្រូវ​បន្ត​នូវ​ស្មារតី​នៃ​កិច្ចសហការ និង​ការប្តេជ្ញាចិត្ត​រួម​។

លោក លី ធុជ បាន​បន្ត​ទៀត​ថា ដើម្បី​រៀបចំ​អនាគត​បេសកកម្ម​រួមគ្នា ផ្លូវ​ទៅកាន់​ពិភពលោក​មួយ​ដែល​គ្មាន​មីន គឺ​ពោរពេញ​ដោយ​ឧបសគ្គ ប៉ុន្តែ​ទោះបីយ៉ាងណា​យើង​អាច​ជម្នះ​បាន ហើយ​ការយល់​ចំពោះ​សកម្មភាព និង​ការគាំទ្រ​ផ្នែក​ថវិកា​សម្រាប់​ឆ្នាំ ២០២៤ ដល់​អង្គភាព ISU គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ចំពោះ​ចក្ខុវិស័យ និង​បេសកកម្ម​រួម​។

​លោក លី ធុជ បាន​អះអាង​បញ្ជាក់ថា កិច្ចប្រជុំ​កៀរគរ​ធនធាន​ប្រចាំឆ្នាំ​នៃ​អនុសញ្ញា បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​រួម និង​ការជឿទុកចិត្ត​គាំទ្រ​ដល់​ដំណើរការ​របស់​អង្គភាព ISU ដែល​បាន​កំពុង​ឈរ​ជា​មូលដ្ឋាន​នៃ​កិច្ចប្រឹងប្រែង​រួម​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​មីន​ប្រឆាំង​មនុស្ស​។

​ក្នុង​កិច្ចប្រជុំ​នោះ ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​នីមួយៗ បាន​ថ្លែង​អំពី​ការរួមចំណែក​ក្នុង​សកម្មភាព​បោសសម្អាត​មីន​មនុស្សធម៌​នៅតាម​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក និង​បន្ត​អះអាង​ចំពោះ​ការចូលរួម​គាំទ្រ​ដល់​សកម្មភាព​របស់​អនុសញ្ញា និង​អង្គភាព ISU ដើម្បី​អាច​សម្រេច​នូវ​គោលដៅ​រួម​ពិភពលោក​មួយ​ដែល​គ្មាន​មីន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៤ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម