Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ដាក់ចេញវិធានការ ៥ ចំណុច ដើម្បីផ្តល់សេវាជូនពលរដ្ឋ​ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ដាក់​ចេញ​វិធានការ ៥ ចំណុច ដល់​ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ​ជាតិ និង​អង្គភាព​ផ្តល់​សេវា​សុខាភិបាល ក្រោម​ឱវាទ ដើម្បី​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ រក្សា​បាន​នូវ​ការ​ជឿ​ទុកចិត្ត និង​ការ​ពេញចិត្ត​ពេញ​ថ្លើម​ពី​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ឱកាស​ជួប​ប្រជុំ និង​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ជាតិ និង​អង្គភាព​ផ្តល់​សេវា​សុខាភិបាល​ក្រោម​ឱវាទ​ក្រសួងសុខាភិបាល កាលពី​រសៀល​ថ្ងៃ​ទី ១ មីនា នៅ​ទីស្ដីការ​ក្រសួង លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា វិធានការ ៥ ចំណុច រួមមាន ៖ ១-ការ​គ្រប់គ្រង​មន្ទីរពេទ្យ​ជា​រួម ,២-កិច្ចការ​ដឹកនាំ​ពិនិត្យ និង​តាមដាន​គុណភាព​សេវា​ថែទាំ និង​ព្យាបាល រាប់ទាំង​សេវា​សង្គ្រោះ​បន្ទាន់ ប្រពោធនកម្ម វះកាត់ សម្ភព និង​សង្គ្រោះ​ទារក​ភ្លាមៗ ,៣-កិច្ចការ​ប្រើប្រាស់ និង​ថែទាំ​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ និង​ការ​វិនិយោគ អភិវឌ្ឍន៍​បន្ថែម ,៤-ការ​គ្រប់គ្រង​ធនធាន​មនុស្ស និង​បង្កើន​សមត្ថភាព​ជំនាញ រួមមាន​ការ​គ្រប់គ្រង​បុគ្គលិក និង​ការងារ​រដ្ឋបាល​ទូទៅ ការ​ពង្រឹង​គុណភាព​ការ​ទំនាក់ទំនង​សាធារណៈ និង ៥-​ការងារ​អធិការកិច្ច កំណែទម្រង់ សំដៅ​ប្រសិទ្ធភាព សុវត្ថិភាព និង​គុណភាព​លើ​គ្រប់​ទិដ្ឋភាព​គ្រប់គ្រង និង​ដឹកនាំ ជាដើម។

លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ជាតិ និង​អង្គភាព​ផ្តល់​សេវា​សុខាភិបាល ក្រោម​ឱវាទ​ក្រសួងសុខាភិបាល យក​វិធានការ​ទាំង ៥ ចំណុច​នេះ ទៅ​អនុវត្ត​ដើម្បី​រក្សា​បាន​ការ​ជឿ​ទុកចិត្ត និង​ការ​ពេញចិត្ត​ពេញ​ថ្លើម​ពី​ប្រជាពលរដ្ឋ។

ក្នុង​កិច្ចប្រជុំ​នេះ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​នូវ​គោលបំណង​ដើម្បី​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​នៅ​មាន​សេសសល់ ឬ​អាច​នឹង​កើតមាន និង​ចែករំលែក​នូវ​វឌ្ឍនភាព​រវាង​មន្ទីរពេទ្យ និង​មន្ទីរពេទ្យ កម្រិត​ថ្នាក់​ជាតិ​ក្នុង​ការ​ធានា​ឱ្យ​បាន​ការ​ផ្តល់​សេវា​ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព សក្ដិសិទ្ធិ​ភាព និង​សមធម៌ ជូន​ប្រជាពលរដ្ឋ ដើម្បី​ឈាន​ទៅ​រក​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC

សន្តិសុខសង្គម៤ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្ត​ព្រះសីហនុ ចូលរួមពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុម​ហ៊ុន​​អ្នកឧកញ៉ា ទៀ វិចិត្រ​និង​សមាគម​ទេសចរណ៍ ដើម្បី​សហការគ្នាពង្រីកវិសយ័ទេសចរណ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់

សន្តិសុខសង្គម៤ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម