ព័ត៌មានជាតិ
កម្ពុជា-លិចតិនស្ដាញ ចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីពង្រឹងចំណងមិត្តភាព
កម្ពុជា និងលិចតិនស្ដាញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីពង្រឹងបន្ថែមទៀតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងគ្រាដែលលោកស្រី Dominique Hasler រដ្ឋមន្ត្រីការបរទេស អប់រំ និងកីឡា នៃប្រទេសលិចតិនស្ដាញ បានអញ្ជើញមកធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រីរដ្ឋមន្ត្រីការបរទេសលិចតិនស្ដាញ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា។
រដ្ឋមន្ត្រីទាំងពីរ បានបង្ហាញក្តីរីករាយដែលប្រទេសទាំងពីរ បានបញ្ចប់កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ ដោយផ្តោតជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។
រដ្ឋមន្ត្រីទាំងពីរ មានជំនឿថា កិច្ចព្រមព្រៀងនេះ នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យផ្សេងៗដែលមានផលប្រយោជន៍រួម។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បានស្វាគមន៍ចំពោះបំណងរបស់លោកស្រី Dominique Hasler ក្នុងការបង្កើតការិយាល័យផ្នែកអភិវឌ្ឍន៍ប្រចាំនៅកម្ពុជា ដែលការិយាល័យនេះ នឹងជួយសម្របសម្រួលដល់ការអនុវត្តគម្រោងដែលមានស្រាប់ក្នុងកម្ពុជា។
ប្រមុខការទូតទាំងពីរ បានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលបន្ថែមទៀត ជាពិសេសវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្របតាមគោលនយោបាយផ្តោតលើប្រជាជនជាស្នូល នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការស្វែងរកលទ្ធភាពក្នុងការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរផងដែរ៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក