Connect with us

ព័ត៌មានជាតិ

ស៊ីម៉ាក់រកឃើញគ្រាប់មីនមិនទាន់ផ្ទុះជាង ១០០ គ្រាប់ នៅភ្នំស្វាយ

បានផុស

នៅ

ព្រះសង្ឃមួយអង្គបាននិមន្តដើរជាន់គ្រាប់មីន បន្សល់តាំងពីសម័យសង្រ្គាម បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ ក្រោយកើតហេតុ មន្ត្រីអាជ្ញាធរមូលដ្ឋានបានរាយការណ៍ឲ្យមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចុះមករាវរកដោះគ្រាប់មុីនបានជាង ១០០គ្រាប់បន្ថែមទៀត។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ១១ ព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ ២០២៤ ស្ថិតនៅលើបរិវេណភ្នំស្វាយ ក្នុងភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុនោះមានព្រះសង្ឃ១អង្គបាននិមន្តដើរចេញពីកុដិ ក្នុងបរិវេណវត្តបរមបូរព្រឹក្ស ភ្នំស្វាយ ដូចធម្មតា ស្រាប់តែបានដើរប៉ះចំគ្រាប់មីនដែលបន្សល់តាំងពីសម័យសង្គ្រាមបណ្តាលឲ្យផ្ទុះរបួសធ្ងន់ ក្រោយពីកើតហេតុហើយត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ហើយបានរាយការណ៍ទៅស៊ីម៉ាក់ចុះមក ធ្វើប្រតិបត្តិការបោសម្អាតមីនបន្តរុករកឃើញគ្រាប់មីនមិនទាន់ផ្ទុះបានជាង ១០០គ្រាប់បន្ថែមទៀត ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ នេះបង្កឲ្យមានភ័យខ្លាចរបស់ព្រះសង្ឃ មន្ត្រីរាជការ ពិសេស ប្រជាពលរដ្ឋ ដែលរស់នៅចំណុចលើភ្នំនេះព្រោះពួកគាត់ ដើរលុកលុយជាប្រចាំ រាប់ខែ រាប់ឆ្នាំមកហើយ។

ប្រភពដដែលបានឱ្យដឹងថា នៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសម័យរដ្ឋកម្ពុជា លើភ្នំស្វាយនេះ ជាមូលដ្ឋាកងទ័អាកាសតាំងកាំភ្លើងបាញ់យន្តហោះ និងទ័ពជើងគោកតាំងកំភ្លើងធំ សម្រាប់វាយកម្លាំងសត្រូវនៅជុំវិញកងទ័ពបានដាក់មីន និងទុកគ្រាប់សម្រាប់ប្រើប្រាស់ជាដើម។

ភ្នំស្វាយនេះមានទីតាំងស្ថិតក្នុងចំបេះដូរបស់ខេត្តបន្ទាយមានជ័យតែម្តង សព្វថ្ងៃនេះ លើភ្នំគេដាក់ អង់តែន វិទ្យុ ទូរ​ទស្សន៍ ទូរស័ព្ទ និងមានប្រជាពលរដ្ឋគ្រប់ថ្នាក់ឡើងមកកំពូលភ្នំ លេងមើលទេសភាព ឬហាត់ប្រាណ ជាប្រចាំចំណែកឯជើងភ្នំវិញព័ទ្ធទៅដោយ សាលាខេត្ត តុលាការ មូលដ្ឋានអាវុធហត្ថខេត្ត សង្កាត់ បុស្តិ៍នគបាល ពិសេសមានប្រជាពលរដ្ឋ​រស់នៅចំរុះ។

ភ្នំស្វាយកន្លងមក ពេលមានករណីភ្លើងរាលឆេះស្មៅ និងព្រៃស្ទើររាល់ឆ្នាំ មន្ត្រីអាជ្ញាធរដែន និងកងកម្លាំងនគរបាល កងទ័ព កងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធនិងក្រុមជួយពន្លត់បានដើរលុកលុយពន្លត់ភ្លើង ដោយធ្វេសប្រហែស ភ្លេចគិតថាលើភ្នំនេះនៅសេសសល់គ្រាប់មីន និងយុទ្ធភ័ណ្ឌដ៏ច្រើន៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ២ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម