ព័ត៌មានជាតិ
អាជ្ញាធររៀបចំរមណីយដ្ឋានបឹងកន្សែង ស្អាតទាក់ភ្នែកទេសចរ
រមណីយដ្ឋានបឹងកន្សែងត្រូវបានអាជ្ញាធរខេត្តរៀបចំកែលម្អឲ្យមានសោភ័ណភាពល្អប្រសើរ ក្នុងនោះសម្អាតទីធ្លានៅជុំវិញបរិវេណមាត់បឹងកន្សែងដើម្បីរៀបចំដាក់សួរច្បារ បង់អង្គុយលេង និងកន្លែងហាត់ប្រាណសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលនិយមចូលចិត្តមកហាត់ប្រាណដើម្បីសុខភាពរបស់ពួកគាត់។
លោក កៃ សាវិន អភិបាលរងក្រុងបានលុងបានឲ្យដឹងថា ដោយមានការចង្អុលណែនាំផ្ទាល់ពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដើម្បីឈូសឆាយសម្អាត និងកែលម្អបរិវេណនៅជុំវិញមាត់បឹងកន្សែង ជាកន្លែងនៃបេះដូងខេត្តរតនគិរី សម្រាប់បុណ្យទានម្តងៗឲ្យបងប្អូនប្រជាពលរដ្ឋយើងមកដើរលេងនិងកម្សាន្តយ៉ាងសប្បាយរីករាយ។
លោកថា ការធ្វើ និងសម្អាតនៅបឹងកន្សែងនេះ មិនមែនជាកញ្ចប់ថវិការអភិវឌ្ឍន៍ តែជាការរៀបចំបឹងមួយផ្នែកនេះ ហើយជាថវិកាផ្ទាល់ខ្លួនរបស់លោក ញ៉ែម សំអឿន អភិបាលខេត្ត ធ្វើយ៉ាងណាឲ្យខេត្តរបស់យើងនេះមានសោភ័ណភាពល្អ និងស្រស់បំព្រង។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍តាមប្រព័ន្ធតេលេក្រាមថា ទីតាំងមន្ទីរសុខាភិបាលបច្ចុប្បន្ននេះអនាគតយើងនិងលើកទៅដីនៅព្រលានយន្តហោះចាស់ ត្រៀមដីរួចស្រេចហើយ សម្រាប់ទីតាំងមន្ទីរសុខា បាលនេះឥឡូវនេះយើងមិនឲ្យមានការសាងសង់ថ្មីៗអ្វីទៀតទេនៅលើមន្ទីរនេះ ហើយយើងនៅប្រើប្រាស់អគារនេះសិន រហូតដល់អាគារនិងចាស់ យើងរើចេញយើងមានលុយទៅសាងសង់នៅទីតាំងថ្មី ចឹងទីតាំងកន្លែងនេះនិងទុកធ្វើជាសួនសម្រាប់ប្រជាពលរដ្ឋកម្សាន្ត,ហាត់កីឡា មានដាំផ្កា មានបរិស្ថានដាំដើមឈើផ្ដល់សុភ័ណភាពទៅដល់មន្ទីរពេទ្យបង្អែកខេត្តផងដែរ។
លោកមានប្រសាសន៍បន្ថែមទៀតថា អញ្ចឹងអ្នកដែលមកសេវាព្យាបាល គាត់អាចមកសម្រាកលំហែកាយ អ្នកជំងឺគាត់អាចនៅខាងក្រៅឲ្យធូរអារម្មណ៍ឲ្យឆាប់ជាសះស្បើយ ហើយក៏ជូនដំណឹងឲ្យបានជ្រាបអ្វីដែលលោកមានបំណងធ្វើនេះ។ ឥឡូវនេះនឹងរៀបចំចាក់ដីនៅផ្នែកខាងក្រោយរបងហើយយើងរៀបចំសួន រៀបចំដាក់ដាំដើមឈើ ចឹងទេយើងអាចហាត់កីឡាមិប្រើប្រាស់ផ្លូវជាតិទេ ខ្លាចមានគ្រោះថ្នាក់ដល់អ្នកហាត់កីឡា។
លោកមានប្រសាសន៍ទៀតថា យើងនៅខាងកើតមើលមកឃើញស្អាតមិនឃើញមានអាគារជាពិសេសនៅជុំវិញបឹងកន្សែងនេះ នៅខាងមុខនេះយើងនឹងបន្តផ្លូវកៅស៊ូថែមទៀតផ្នែកខាងជើង យើងនឹងរៀបការូឡាឱ្យធំបន្តិច ហាត់ប្រាណដោយមិនដើររត់លើផ្លូវ ទ្រូងផ្លូវទេ ទទឹង ២ម៉ែត្រដើម្បីឲ្យយើងរត់ទៅរត់មកកុំឲ្យប៉ះស្មាគ្នា៕
អត្ថបទ៖ វុទ្ធឦសាន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ