ព័ត៌មានជាតិ
អភិបាលខេត្តព្រៃវែង ណែនាំរដ្ឋបាលក្រុងស្រុក បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទតាមមូលដ្ឋាន
លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ទាំងអស់ពង្រឹង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យបានល្អប្រសើរ និងបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋានរបស់ខ្លួន។ លោកបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៤ នៅសាលាខេត្តព្រៃវែង។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីអនុវត្តនូវគោលនយោបាយដែលបានដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ស សុខា ដោយត្រូវពង្រឹង សន្តិសុខ សណ្ដាប់ធ្នាប់ និងអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅតាមមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាដើម្បីលុបបំបាត់ឱ្យបាន នូវរាល់ភាពអសកម្មមួយចំនួននៅតាមមូលដ្ឋាន។ ជាពិសេសនោះ ត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន ដើម្បីធានាបាននូវសុវត្ថិភាព ជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្តៅ។
ជាមួយគ្នានេះ លោក សួន សុម៉ាលីន អភិបាលខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់មន្ទីរ អង្គភាព អាជ្ញាធរ រដ្ឋបាលក្រុង ស្រុក ទាំង១៣ នៃខេត្តព្រៃវែង ដែលបានអនុវត្តនូវផែនការសកម្មភាពការងាររបស់ខ្លួន លើការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅតាមតាមមូលដ្ឋាន បានយ៉ាងល្អប្រសើរ។ បន្ថែមពីនេះ លោកក៏បាននាំណែនាំ និងជំរុញបន្ថែមដល់រដ្ឋបាល ក្រុង ស្រុក ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បី ពិនិត្យវឌ្ឍនភាពការងារ របស់មន្ទីរអង្គភាព រដ្ឋបាល ក្រុង ស្រុក ទាំងអស់នៃខេត្តព្រៃវែង បានអនុវត្តកន្លងមក ដើម្បីពិនិត្យ និងលើកយោបល់ បំពេញបន្ថែមនូវរាល់ចំណុចខ្វះខាត ទាំងអស់នោះឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក