ព័ត៌មានជាតិ
កម្ពុជាគាំទ្រចំពោះអង្គការ UNSCAP ស្តីពីផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងទឹកចិត្តរីករាយនិងថ្លែងអំណរគុណចំពោះកិច្ចសហការ និងការគាំទ្ររបស់អង្គការ UNSCAP ដល់កម្ពុជា ជាពិសេស សេចក្តីព្រាងលទ្ធផលរបាយការណ៍ ស្តីពីផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់ឆ្នាំ២០៣០។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/photo_2021-02-18_10-14-10.jpg)
តាមរយៈកិច្ចប្រជុំនេះយើង នឹងទទួលបានធាតុចូលបន្ថែមទៀត ដើម្បីឲ្យពង្រីងលទ្ធផលរបាយការណ៍នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយសុក្រឹត មុនឈានទៅដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាខែក្រោយ។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែងបែបនេះក្នុងពេលបើកកិច្ចប្រជុំ ជាមួយតំណាងនិងមន្ត្រីជាន់ខ្ពស់របស់អង្គការ UNSCAP ពីទីក្រុងបាងកក ប្រទេសថៃ ដែលរួមមានដូចជាលោក Jonathan Wong ប្រធានទទួលបន្ទុកផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ លោក Rafael Torquato Cruz ជាមន្ត្រីគម្រោង និងលោកស្រី Marta Pérez Cusó មន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច តាមប្រព័ន្ធ Online នាថ្មីៗនេះនៅទីស្តីការក្រសួង។
លទ្ធផលនៃកិច្ចប្រជុំនេះ ត្រូវបានលើកយកមកបង្ហាញតាមរយៈកិច្ចប្រជុំតាមប្រព័ន្ធ Online នាថ្មីៗនេះនៅទីស្តីការក្រសួង ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី ជាមួយតំណាងនិងមន្ត្រីជាន់ខ្ពស់របស់អង្គការ UNSCAP ពីទីក្រុងបាងកក ប្រទេសថៃ ដែលរួមមានដូចជាលោក Jonathan Wong ប្រធានទទួលបន្ទុកផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ លោក Rafael Torquato Cruz ជាមន្ត្រីគម្រោង និងលោកស្រី Marta Pérez Cusó មន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច ជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/photo_2021-02-18_10-14-12.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/02/photo_2021-02-18_10-14-11.jpg)
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងទឹកចិត្តរីករាយនិងថ្លែងអំណរគុណចំពោះកិច្ចសហការ និងការគាំទ្ររបស់អង្គការ UNSCAP ដល់កម្ពុជា ជាពិសេស សេចក្តីព្រាងលទ្ធផលរបាយការណ៍ស្តីពីផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់ឆ្នាំ២០៣០ និងសង្ឃឹមថាតាមរយៈកិច្ចប្រជុំនេះយើង នឹងទទួលបានធាតុចូលបន្ថែមទៀត ដើម្បីឲ្យពង្រាងលទ្ធផលរបាយការណ៍នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយសុក្រឹត មុនឈានទៅដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាខែក្រោយ ។
លោកបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើបទបង្ហាញពីពង្រាងលទ្ធផលរបាយការណ៍ស្តីពីផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ២០២០-២០៣០ ដែលមានសសរស្ដម្ភសំខាន់ចំនួន០៥គឺ ទី១-ជំរុញអភិបាលកិច្ចប្រព័ន្ធនវានុវត្តន៍ជាតិ ទី២-កសាងសមត្ថភាពធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ទី៣-ពង្រឹងសមត្ថភាពស្រាវជ្រាវ និងគុណភាពស្រាវជ្រាវ ទី៤-បង្កើនកិច្ចសហការរវាងក្រសួង និងដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ វិស័យឯកជន និងអ្នកពាក់ព័ន្ធដទៃទៀត និងទី៥-បង្កបរិស្ថានល្អប្រសើរ សម្រាប់ស្រូបយកសមត្ថភាពនវានុវត្តន៍ ក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងទាញការវិនិយោគផ្នែក STI ។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/photo_2021-02-18_10-14-13-1024x614.jpg)
បន្ទាប់ពីស្តាប់ ពង្រាងលទ្ធផលរួចមក តំណាងអង្គការ UNSCAP បានបង្ហាញនូវការគាំទ្រ សហការ ព្រមទាំង បានផ្តល់សារៈសំខាន់ចំពោះការស្នើសុំរបស់ភាគីកម្ពុជា ទាក់ទងការបណ្តុះបណ្តាលធនធានមនុស្ស ជំនួយបច្ចេកទេស និងរបៀបវារៈការស្រាវជ្រាវ និងអភិវឌ្ឍថ្នាក់ជាតិ ៕
អត្ថបទ៖ វិមាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត