Connect with us

ព័ត៌មានជាតិ

ទូកនេសាទវៀតណាមចូលឆក់ត្រីក្នុងសមុទ្រខេត្តកែប ប៉ុន្តែបានបង្រ្កាបទៅវិញ​

បានផុស

នៅ

លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប បានឱ្យដឹងថា ពិតជាមានករណី ទូកនេសាទវៀតណាម ចូលមកមុជឆក់នៅតំបន់សមុទ្រខេត្តកែបពិតមែន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយនាថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ នេះ ក៏មានករណីនេះទៀត តែជំនាញជលផលខេត្ត បានចេញទៅភ្លាមៗដើម្បីបង្រ្កាប តែយ៉ាងណាទូកទាំងនោះ បានរត់ចូលទៅដែនសមុទ្រប្រទេសវៀតណាមវិញបាត់ទៅ។

លោក ដឹង បូរិន បានឱ្យដឹងបន្ថែមថា ការចូលមកនេះ មិនមានកើតរហូតនោះទេ ពោលគេឆ្មក់មកម្តងម្តាល ហើយក៏មិនហ៊ានចូលមកជ្រៅនោះដែរ គឺនៅក្បែរៗព្រំដែនទឹកតែប៉ុណ្ណោះ ទើបជំនាញយើងពិបាកក្នុងការចាប់។

នៅជាគ្នានោះ លោក ប៊ុន យ៉ូង អភិបាលរង​ ខេត្តកែប និងជាអ្នកនាំពាក្យសាលាខេត្តកែប បានបញ្ជាក់ឱ្យដឹងថា នាថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ នេះថា ផ្អែកទៅតាមមន្ត្រីជំនាញ ទូកនេសាទវៀតណាមទាំងនោះ តែងតែលួចចូលមកនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ (ឆក់) នៅក្នុងដែនសមុទ្រខេត្តកែបរបស់យើង នៅចំណុចកៀកគ្នា នៃព្រំដែនទឹក នៃប្រទេសទាំងពីរ។

លោកបញ្ជាក់ថា កម្លាំងជំនាញមិនបានបណ្តែតបណ្តោយឱ្យទូកនេសាទបរទេសចូលមកបំផ្លិចបំផ្លាញធនធានជលផល របស់សមុទ្រកម្ពុជានោះទេ ដោយតែងតែចេញប្រតិបត្តិការភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន យ៉ូង បានបន្ថែមឱ្យដឹងទៀតថា ក្រៅពីនោះ កម្លាំងជំនាញក៏កំពុងធ្វើកិច្ចការនេះ ជាមួយនឹងភាគីវៀតណាម ដើម្បីបង្ការការចូលមកលួចឆ្មក់នាពេលខាងមុខទៀត៕

អត្ថបទ៖ សឹង រ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម