Connect with us

ព័ត៌មានជាតិ

ដើមឆ្នាំ ២០២៤ ទេសចរមក​លេង​​ខេត្ត​បាត់ដំបងស្ទុះងើបឡើងវិញ

បានផុស

នៅ

វិស័យទេសចរណ៍ខេត្តបាត់ដំបង ក្នុងឆ្នាំ២០២៤ បានទាញកំណើនខ្ពស់ឡើងវិញ ក្រោយអាជ្ញាធរ​ខេត្ត​បានបំពេញកង្វះ​ខាតលើចំណុចអវិជ្ជមានមួយចំនួនលើស្រុកចំនួន ៦ ក្នុងអំឡុងខែកក្កដាឆ្នាំ២០២៣កន្លងទៅ។ ក្នុងនោះមានដូចជា ក្រុងបាត់ដំបង ស្រុកឯកភ្នំ ស្រុកបាណន់ ស្រុកសង្កែ, ស្រុករតនមណ្ឌល និងស្រុកសំឡូត ដែលខាងក្រសួងទេសចរណ៍ ស្វែងរកឃើញចំណុចអវិជ្ជមានក្នុងការខ្វះចន្លោះ ជាហេតុធ្វើឲ្យកំណើនភ្ញៀវទេសចរថយចុះយ៉ាងគំហុក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា ក្រោយពីបានបំពេញកង្វះ​ខាតលើចំណុចអវិជ្ជមានមួយចំនួនខាងលើនេះបានប្រសើរឡើងវិញ ខេត្តបាត់ដំបងបានទទួលបានកំណើនភ្ញៀវតាមការរំពឹងទុក។

ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤ កាលពីអំឡុងបុណ្យចូលឆ្នាំប្រពៃណៃជាតិ ចិន វៀតណាម រយះពេល ៣ ថ្ងៃ ខេត្តបាត់ដំបង ទទួលបាន​ភ្ញៀវទេសចរសរុប ៨៩,៤៤៦នាក់ កើនឡើង ១៥.៨៨% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៧៧,១៩០នាក់ ក្នុងនោះ ភ្ញៀវជាតិ ចំនួន ៨៨,៥៧២ នាក់ កើនឡើង ១៥.៧៩ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៧៦.៤ ៩៤នាក់ ភ្ញៀវអន្តរជាតិ ចំនួន ៨៧៤នាក់ កើនឡើង ២៥.៥៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ចំនួន៦៩៦នាក់ ។

លំហូរ​ភ្ញៀវទេសចរក្នុង​ខេត្ត​បាត់ដំបង​ប្រៀបធៀប​ពីរ​ឆ្នាំ​ចុងក្រោយនេះ ក្នុង​ឆ្នាំ២០២២ មានចំនួន ៥៥៥,២៥៤នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេស​ចំនួន ១៨, ៤៦៩នាក់ ខណៈ​ឆ្នាំ ២០២៣ ភ្ញៀវទេសចរសរុបមាន​ត្រឹមតែ ៣០៣,២៦១ នាក់ ប៉ុណ្ណោះ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ១៥,៦៧៥ នាក់ផង។

ក្នុងស្ថានភាពនៃការធ្លាក់ចុះកំណើនភ្ញៀវទេសចរលើទឹកដីខេត្តបាត់ដំបង ដែលជំរុញឲ្យមន្ត្រីជំនាញក្រសួងចុះអង្កេតស្រាវជ្រាវទៅលើគោលដៅស្រុកសំខាន់ៗទាំង ៦ ខាងលើនេះ។

ខេត្តបាត់ដំបង មានសក្តានុពលទាក់ទាញភ្ញៀវទេសចរគួរឲ្យកត់សម្គាល់ដូចជា ប្រាង្គប្រាសាទបុរាណ ផ្ទះខ្មែរបុរាណ អគារស្ថាបត្យកម្មប្រវត្តិសាស្ត្រសម័យលោកម្ចាស់ និងអាណានិគម។ ក្រៅពីនេះនៅ​ធនធានធម្មជាតិ ភ្នំ ព្រៃព្រឹក្សា បឹងបួរ ស្ទឹង សត្វចតុបាទ សត្វស្លាប គ្រប់ប្រភេទ បង្កលក្ខណៈជារមណីយដ្ឋានទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រធម្មជាតិបម្រើឲ្យវិស័យទេសចរណ៍សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត ស្រាវជ្រាវ និងសម្រាកលំហែកាយ។

ខេត្ត​បាត់ដំបងគឺជាខេត្តដែលមានទឹកដីធំលំដាប់ទី ៥ មានផ្ទៃដី ១១,៧៤៨គីឡូម៉ែត្រការ៉េ មាន ១ ក្រុង ១៣ ស្រុក ១០​សង្កាត់ ៩៣ ឃុំ និង ៨៣០ភូមិ ប្រជាជន សរុប ១,៣៣៨,៥៤៤ (ទិន្នន័យ ឆ្នាំ២០២១) ស្មើនឹង ២៩០,១១៩ គ្រួសារ និងមានច្រកព្រំដែនចំនួន ៥ ក្នុងនោះ ច្រកព្រំដែនអន្តរជាតិ ០២ ។

បើតាមរបាយការណ៍​មន្ទីរទេសចរណ៍​ ខេត្តបាត់ដំបង​សរុបមាន​គោលដៅទេសចរណ៍​ ១១៥ ទីតាំង ខណះឆ្នាំ២០២២ មានត្រឹម ១១១ ទីតាំង ក្នុង​នោះ​រមណីយដ្ឋានទេសចរណ៍​មាន​ ២២ ទីតាំង សហគមន៍និងអេកូទេសចរណ៍មាន ០៤ ទីតាំង សារមន្ទីរមាន ០២ ទីតាំង គោលដៅទេសចរណ៍មាន ៥៤ ទីតាំង គោលដៅ​ទេសចរណ៍សាសនាមាន ២៩ ទីតាំង កសិករទេសចរណ៍មាន ០៤ ទីតាំង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២៤ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បាងកក បង្ខំចិត្តបិទសាលារៀនដល់ទៅជាង ៣៥០កន្លែង ព្រោះខ្យល់ពុល កាន់តែធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេ​ណាតូ៖ បើ​សមាជិក​នៅ​តែ​កំណត់ ២% លើ​វិស័យ​ការពារ ណាតូ​នឹង​មិន​អាច​ការពារខ្លួន​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម