Connect with us

ព័ត៌មានជាតិ

លោក​បណ្ឌិត លី ធុជ ៖ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មិនមែន​ត្រឹមតែ​ថ្លែង​សារ​អបអរសាទរ​ខួប​ទី​២៥​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ប៉ុណ្ណោះ​ទេ តែគឺជា​ការអំពាវនាវ​ឱ្យ​ពិភពលោក​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បញ្ចប់​ការរង​គ្រោះ​ដោយសារ​គ្រាប់មីន

បានផុស

នៅ

ប្រទេស​ស្វី​ស ៖ ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្តម​បណ្ឌិត លី ធុជ ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ខួប​ទី​២៥​ឆ្នាំ នៃ​ការចូល​ជា​ធរមាន​របស់​អនុសញ្ញា​ហាម​ការ​ប្រើ​ប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) ដែល​បាន​ប្រព្រឹត្ត​នៅ​ទី​ស្នាក់​អង្គការសហប្រជាជាតិ ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត លី ធុជ បាន​ថ្លែង​ថា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មិនមែន​ត្រឹមតែ​ថ្លែង​សារ​អបអរសាទរ​ខួប​ទី​២៥​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការអំពាវនាវ​ឱ្យ​ពិភពលោក​ទាំងមូល​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញ​កិច្ច​ការដែល​នៅ​សេសសល់ សំដៅ​បញ្ចប់​ការរង​គ្រោះ​ដោយសារ​គ្រាប់មីន​។

​ក្នុង​នាម​ជា​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ ឯកឧត្តម​បណ្ឌិត លី ធុជ បាន​ថ្លែងអំណរគុណ​យាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ដល់​សម្តេច​មហា​បវរ​ធិបតី ហ៊​ន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ និង​ការប្តេជ្ញាចិត្ត​របស់​សម្តេច សម្រេច​ឱ្យបាន​ពិភពលោក​មួយ​ដែល​មិនមាន​ការគំរាមកំហែង និង​ការរង​គ្រោះ​ដោយសារ​គ្រាប់មីន​។

លោក លី ធុជ បាន​បន្ត​លើក​ឡើង​ថា ថ្ងៃទី​០១ ខែមីនា គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ដែល​យើងទាំងអស់គ្នា​ចូលរួម​រំលឹក​ខួប​លើក​ទី​២៥​នៃ​អនុ​សញ្ញា​អូ​តា​វ៉ា​។ កាលពី​២៥​ឆ្នាំ​កន្លងទៅ ពិភពលោក​បាន​រួបរួមគ្នា​ដែល​មិន​ធ្លាប់មាន​ពីមុនមក និង​បាន​អនុម័ត​អនុសញ្ញា​អូ​តា​វ៉ា ហើយ​អនុសញ្ញា​នេះ មិន​ត្រឹម​ជា​សមិទ្ធផល​ការទូត​ប៉ុណ្ណោះ​ទេ តែ​វា​ជាការ​ប្តេជ្ញាចិត្ត​របស់​ប្រជាជាតិ​នានា ក្នុងការ​ការពារ ការព្យាបាល និង​ការ​ស្តារឡើងវិញ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​។ វា​គឺជា​ពេលវេលា​មួយ​ដែល​មនុស្សជាតិ​បាន​ក្រោកឈរឡើង​រួមគ្នា​ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ដល់​ជន​ដែល​បាន​រងគ្រោះ​បន្ទាប់ពី​សង្គ្រាម​បានបញ្ចប់។

ក្នុងឱកាស​ជា​ប្រវត្តិសាស្ត្រ​នេះ លោក​បណ្ឌិត លី ធុជ បាន​អាន​ជូន​នូវ​សារ​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អង្គពិធី ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ខួប​លើក​ទី​២៥​នៃ​អនុសញ្ញា​អូ​តា​វ៉ា ដែល​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មិនមែន​ត្រឹមតែ​ថ្លែង​សារ​អបអរសាទរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការអំពាវនាវ​ឱ្យ​ពិភពលោក​ទាំងមូល​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញ​កិច្ច​ការដែល​នៅ​សេសសល់ សំដៅ​បញ្ចប់​ការរង​គ្រោះ​ដោយសារ​គ្រាប់មីន​។

​ជាទី​បញ្ចប់ លោក​បាន​បញ្ជាក់​បន្ថែម​ថា ​”​ខណៈពេលដែល​យើង​កំពុង​ឈរ​រួបរួមគ្នា​នៅក្នុង​ឱកាស​ជា​ប្រវត្តិសាស្ត្រ​នេះ សូម​យើងទាំងអស់គ្នា​រំលឹក​ឡើង​វី​ញ​នូវ​ស្មារតី​អនុសញ្ញា​អូ​តា​វ៉ា និង​ធ្វើដំណើរ​បន្ត​ក្នុង​បេសកកម្ម​មនុស្សធម៌​រប​ស់​យើង”​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ពលករ​ឥណ្ឌូណេស៊ី​ដែលសង្គ្រោះ​​នៅមីយ៉ាន់ម៉ា​​ ត្រូវ​បញ្ជូន​ទៅ​​ដល់​ប្រទេស​​វិញ​

ព័ត៌មានជាតិ១៣ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្តមគិរីប្រឹក្សា(វត្តកោដូនតី)

ព័ត៌មានជាតិ១៩ នាទីutes មុន

លោក ប្រាក់ សោភ័ណ ត្រូវបានប្រកាសជាប្រធានការងារយុវជនគណបក្សខេត្តសៀមរាប

សន្តិសុខសង្គម៣១ នាទីutes មុន

អ្នកវិភាគ អ្នកឃ្លាំមើល និងសហជីពនៅកម្ពុជា៖ RFA គ្មានវិជ្ជាជីវៈជាសារព័ត៌មាននោះទេ ខណៈកំពុងបម្រើផលប្រយោជន៍ក្រុមជ្រុលនិយមក្រៅច្បាប់

ចរាចរណ៍៣៣ នាទីutes មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សន្តិសុខសង្គម២៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សហគ្រាសចិន
សន្តិសុខសង្គម៧ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម