Connect with us

ព័ត៌មានជាតិ

អបអរសាទរ​ទិវា​អន្តរជាតិ​នារី​ ៖ លោក ហេង សួរ បញ្ជាក់​ពី​ការ​យក​ចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​កម្មការិនី

បានផុស

នៅ

លោក​ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​យកចិត្តទុកដាក់​ជា​អាទិភាព​ចំពោះ​កម្មការិនី​នៅតាម​រោងចក្រ​-​សហគ្រាស​តាមរយៈ​គោលនយោបាយ និង​សកម្មភាព​នានា​ជាច្រើន​ដើម្បី​ធានាថា ​ស្ត្រី​ក្នុង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទទួលបាន​អត្ថប្រយោជន៍​ពី​រដ្ឋាភិបាល និង​ត្រូវបាន​យកចិត្តទុកដាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កម្មវិធី​អបអរសាទរ​ខួប​លើក​ទី​១១៣ ទិវា​អន្តរជាតិ​នារី ៨​មីនា ដែល​រៀបចំ​ធ្វើ​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី​២៩ ខែកុម្ភៈ លោក​រដ្ឋមន្ត្រី បាន​ពន្យល់​ពី​ការយកចិត្តទុកដាក់រ​បស់​សម្តេច​ធិបតី​ថា ការដាក់ចេញ​នូវ​កម្មវិធី​បង្កើត​មត្តេយ្យ​សហគមន៍ និង​ទារកដ្ឋាន គឺជា​កិច្ចការងារ​អាទិភាព​និង​ចាំបាច់​ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​របស់​កម្មការិនី និង​ការធានាបាន​នូវ​ការមើល​ថែទាំ​ត្រឹមត្រូវ​ដល់​កុមារ​ដែលជា​កូន​របស់​កម្មការិនី​ឱ្យមាន​របប​អាហារ​ត្រឹមត្រូវ​តាម​ស្តង់ដារ​សុខភាព កាយសម្បទា​ល្អ និង​មាន​ការជួយ​បង្រៀន​កុមារ​ឱ្យ​ត្រឹមត្រូវ​តាម​គរុកោសល្យ​សម្រាប់​ចំណេះដឹង​មូលដ្ឋាន ដើម្បី​ក្លាយជា​មូលធន​មនុស្ស​សម្រាប់​សង្គមជាតិ​នា​ថ្ងៃ​អនាគត​។

បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី បាន​រំលឹក​ដល់​អង្គពិធី​ដែលមាន​តំណាង​សហជីព​ចូលរួម​ដែរ​ថា ក្រោយ​ការឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ភ្លាម សម្តេច​បានជ្រើសរើស​វេទិកាសាធារណៈ​លើក​ទី​១​ជាមួយ​កម្មករ​ដែល​វត្តមាន​ច្រើន​លើសលប់​គឺជា​ស្ត្រី​។ នេះហើយ​គឺជា​ការយកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​ដើម្បី​ចុះសួរសុខទុក្ខ​ផ្ទាល់​ដើម្បី​ស្វែងយល់​ពី​ផល​នៃ​ការអនុវត្ត​គោ​លន​យ​បោយ​។ មួយវិញទៀត ការដាក់ចេញ​នូវ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដែល​បាន​អនុញ្ញាតឱ្យ​កម្មករ កម្មការិនី ស្ត្រី​ជា​បុគ្គល​ស្វ័យ​និ​យោជន៍ បាន​សិក្សា​រៀនសូត្រ​ដើម្បី​មាន​ជំនាញ​ជាក់លាក់ រួមទាំង​ហ្វឹកហ្វឺន​កូនជាង​ដែលជា​ការផ្តល់​ឱកាស​កា​រងារ​ជូន​កម្មការិនី​ដែលមាន​បំណង​បង្កើត​មុខរបរ​ថ្មី ឬ​ជំនាញ​ថ្មី ក៏​សុទ្ធសឹងតែ​ជាការ​គិត​ជា​អាទិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ផងដែរ​។

​លើស​ពី​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ នៅតែ​អនុវត្ត​គោលនយោបាយ​ចំនួន​១០​ចំណុច​បន្ត​ពី​អាណត្តិ​ទី​៦​ដដែល​ដើម្បី​បន្ត​រក្សា​ផលប្រយោជន៍​ជូន​កម្មការិនី​ដែល​រួមមាន​ការផ្តល់ប្រាក់​ពិនិត្យ​សុខភាព​តាំងពី​មាន​ផ្ទៃពោះ​រហូតដល់​កូន​មាន​អាយុ​២​ឆ្នាំ និង​ការផ្តល់​ប្រាក់ឧបត្ថម្ភ​ចំនួន​១២០%​នៃ​ប្រាក់ខែ​ក្នុងអំឡុងពេល​៣​ខែ​នៃ​លំហែ​មាតុភាព រួមទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​។ សម្រាប់​លោក​រដ្ឋមន្ត្រី ទាំង​នេះ​ហើយ​គឺជា​ការគិតគូរ​យ៉ាង​យកចិត្តទុកដាក់​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​កម្មការិនី​ដែលជា​ឆ្អឹងខ្នង​ដ៏​សំខាន់​ក្នុង​វិស័យ​ការងារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្រ្តា ៖ អ្នកផលិត មាតិកា គឺបានដើរតូនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ជីវិតកម្សាន្ដ៥ ម៉ោង មុន

នាយ តាក់ស៊ី រំភើបនិងដឹងគុណប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលឧបត្ថម្ភការព្យាបាលលោក នៅមន្ទីរពេទ្យព្រះកេតុមាលា ទាំងស្រុង

ជីវិតកម្សាន្ដ៦ ម៉ោង មុន

គូស្នេហ៍អ្នកផលិតមាតិកា មួយគូទៀតហើយ ចង់លាពាក្យថា “សង្សារ” ធ្វើជាដៃគូជីវិត (មានវីដេអូ)

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ មាស វីរិទ្ធ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួល​ចំណេះដឹង​លើ​ការងារ​ផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug

Sokha Hotels

ព័ត៌មានពេញនិយម